ជាតិ
ព័ត៍មានសុខភាព
សុខភាព៖ អាហារដែលស្ត្រីមានផ្ទៃពោះ ត្រូវតែចៀសវាងជាដាច់ខាត
× មានសម្ពាធច្រើនណាស់ដែលបាននិយាយអំពីរបបអាហាររបស់មនុស្សស្រី ជាពិសេសនៅពេលនាងមានផ្ទៃពោះតែម្តង។ ប៉ុន្តែគេដូចជាមិនសូវនិយាយអំពីអាហារដែលនាងគួរតែចៀសវាងសោះក្នុងពេលមានផ្ទៃពោះ។ ថ្វីបើវាមើលទៅល្អចំពោះសុខភាពក៏ដោយ តែអាហារខ្លះអាចនឹងធ្វើឲ្យស្ត្រី និងកូនក្នុងផ្ទៃគ្រោះថ្នាក់បានដែរ។ ដូច្នេះខ្ញុំសូមណែនាំនូវអាហារមួយចំនួន ដែលស្ត្រីមានផ្ទៃពោះគួរតែយល់ដឹង និងព្យាយាមចៀសវាងវាឲ្យបានក្នុងពេលមានផ្ទៃពោះ៖
1. ស៊ុតឆៅ ឬឆ្អិតមិនល្អ
2. ទឹកគោ ឬផលិតផលធ្វើពីទឹកដោះគោដែលមិនបានសម្លាប់មេរោគ
3. អាហារសមុទ្រដែលឆៅ
4. តែឬសឈើ
5. សណ្តែកបណ្តុរ ឬបន្លែដែលឆៅ
6. អាហារចិន ដែលមានជាតិសូដ្យូម និង MSG ខ្ពស់
7. អាហារដែលអ្នកមានប្រតិកម្មជាមួយ ឬអាឡែហ្ស៊ី
8. ជាតិផ្អែមសិប្បនិមិត្ត ជាពិសេសភេសជ្ជៈមានជាតិផ្អែមៗតែម្តង
9. ទឹកឃ្មុំ
10. អាហារសល់ ទោះទុកក្នុងទូរទឹកកកហើយក៏ដោយ៕
ផ្តល់់សិទ្ធិដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com