អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បន្ទាប់ពី​អ៊ីរ៉ង់ អ៊ីរ៉ាក់​ក៏​តបតទៅលោកត្រាំ ដោយ​​ហាម​ពលរដ្ឋ​អាមេរិក​ចូល​ទឹកដី​ខ្លួន​ផងដែរ​
30, Jan 2017 , 7:10 pm        
រូបភាព
សភាអ៊ីរ៉ាក់នាពេលអនុម័ត​ច្បាប់កន្លងមក
សភាអ៊ីរ៉ាក់នាពេលអនុម័ត​ច្បាប់កន្លងមក
ដោយ: ថ្មីៗ
ដូចជា​អ៊ីរ៉ង់​ផងដែរ សភា​អ៊ីរ៉ាក់ បានអនុម័ត​វិធានការណ៍​វាយបក​ទៅ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដោយ​ហាម​ពលរដ្ឋ​អាមេរិក​ចូលទៅក្នុង​ទឹកដី​របស់ខ្លួន​។ នេះ​បើតាម​ការផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន AP​។​



​ការសម្រេច​របស់​សភា​អ៊ីរ៉ាក់ ធ្វើឡើង​ដូចគ្នា​ទៅនឹង​អ៊ីរ៉ង់​កាលពី​ថ្ងៃ​សៅរ៍ ដោយ​រដ្ឋ​អ៊ីស្លាម​ទាំងពីរ ចង់​វាយបក​ទៅ​ប្រធានាធិបតី​អាមេរិក​ថ្មី លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​ចុះហត្ថលេខា​លើ​បទ​បទបញ្ជា​នីតិប្រតិបត្តិ​ដើម្បី​ព្យួរ​ការទទួលយក​ជន​ភៀសខ្លួន និង ដាក់​វិធានការ​ថ្មី​គ្រប់គ្រង​អ្នកដំណើរ​ដែល​មកពី​ប្រទេស​ឥស្លាម​ចំនួន​៧​។​

​កាន់តំណែង​មិនទាន់បាន​មួយ​សប្តាហ៍​ផង ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​បទ​បទបញ្ជា​នីតិប្រតិបត្តិ ដើម្បី​ព្យួរ​ការទទួលយក​ជន​ភៀសខ្លួន និង ដាក់​វិធានការ​ថ្មី​គ្រប់គ្រង​អ្នកដំណើរ​ដែល​មកពី​ប្រទេស​ឥស្លាម​ចំនួន ៧ (​អ៊ីរ៉ង់​,​អ៊ីរ៉ាក់​,​លី​ប៊ី​, សូ​ម៉ាលី​, ស៊ូដង់​,​ស៊ី​រី និង​យ៉េ​មែន​)​៕


Tag:
 អន្តោប្រវេសន៍
  អ៊ីរ៉ាក់
© រក្សាសិទ្ធិដោយ thmeythmey.com