ជាតិ
បទសម្ភាសន៍
សង្គមជាតិ
សិប្បកម្មតម្បាញ​សូត្រទាក់ទាញ​ទេសចរ​​នៅ​សួន​ចម្ការ​ស្នេហ៍​ តែខ្សត់ចំណូល
06, Feb 2017 , 9:11 am        
រូបភាព
ដោយ:
​លោក ពេជ្រ វ៉ាង តំណាង​សហគមន៍​តម្បាញ​សូត្រ បាន​ពន្យល់​ពី​គោលបំណង​នៃ​ការផលិត សូត្រខ្មែរ​នៅក្នុង​រមណីយដ្ឋាន​ចម្ការ​ស្នេហ៍​នេះ គឺ​ចង់បង្ហាញ​ពី​របៀប​ចិញ្ចឹម និង​ការ​វិ​វដ្ត​របស់​ដង្កូវនាងរ​ហូត​ផលិត​បានជា​សរសៃសូត្រ និង​ការ​តម្បាញ​ក្រ​ម៉ា ហូល ផាមួង តាមបែប​ប្រពៃណី​ខ្មែរ ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​ទស្សនា​នៅទីនេះ​។


 
​ការធ្វើ​សិប្បកម្ម​តម្បាញ​សូត្រ​ខ្នាតតូច​តាមបែប​ប្រពៃណី ដែល​ត្បាញ​ហូល ផាមួង​ដោយ​ដៃ​នេះ ក៏បាន​ជួយ​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ​មួយចំនួន ដែល​ពួកគាត់​មក​ធ្វើការ​នៅក្នុង​សមាគមតម្បាញ​សូត្រ​នេះ​ផងដែរ តែនៅបានចំណូលតិច​។ នេះ​ជាការ​បញ្ជាក់​របស់លោក ពេជ្រ វ៉ាង តំណាង​សហគមន៍​តម្បាញ​សូត្រ​នៅក្នុង​រមណីយដ្ឋាន​ចម្ការ​ស្នេហ៍​។​
 
​រមណីយដ្ឋាន​ចម្ការ​ស្នេហ៍ ស្ថិតនៅក្នុង​ភូមិតូច ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដោយ​ចេញដំណើរ​ពី​ភ្នំពេញ​ឆ្លងកាត់​ស្ពាន​ជ្រោយចង្វារ​តាមផ្លូវ​ជាតិ​លេខ​៦ ដោយ​ត្រូវ​បត់​ចូលទៅ​តាមផ្លូវ​កំពង់ចម្លង​ព្រែកលៀប និង​ឆ្លង​ស្រឡាង​ឆ្ពោះទៅ​ចម្ការ​ស្នេហ៍ តែម្តង​៕
 
​សូម​ទស្សនា​វីដេអូ​ថ្មីៗ​៣​នាទី ដូចតទៅ​៖ 
 

Tag:
 ចម្ការស្នេហ៍
© រក្សាសិទ្ធិដោយ thmeythmey.com