ជាតិ
ដើម​ស្ពង់​នៅ​ប្រាសាទតាព្រហ្ម​ជា​ចំណែក​មួយ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​
12, Feb 2017 , 3:39 pm        
រូបភាព
​សៀមរាប​៖ ប្រាសាទតាព្រហ្ម​ត្រូវបាន​កសាងឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដើម្បី​ថ្វាយ​ព្រះរាជ​កុសល​ចំពោះ​ព្រះ​មាតា​ព្រះអង្គ ដែលមាន​រូប​បដិមា​ស្នង​ក្នុង​រូប​ភាពជា “​ប្រាជ្ញា​បារមី​”​។ ប្រាសាទ​នេះ​មានឈ្មោះ​ដើម​ថា «​រាជ​វិហារ​» ត្រូវបាន​ចាត់ទុកថា ជា​វត្ត​ព្រះពុទ្ធសាសនា​ដ៏​ធំ​នា​សម័យ​នោះ​។ អ្វីដែល​ចាប់អារម្មណ៍​ចំពោះ​ប្រាសាទ​នេះ គឺ​សម្បូរ​ដើមឈើ​ធំៗ និង​មាន​អាយុកាល​ខ្ទង់រយ​ឆ្នាំ​ទៅហើយ​។​



​ក្រៅពី​ប្រាសាទ ភ្ញៀវទេសចរ​បាន​ចាប់អារម្មណ៍​ទៅនឹង​ដើមឈើ ជាពិសេស​ដើម​ស្ពង់​នៅ​បរិវេណ​ប្រាសាទតាព្រហ្ម​។ អ្នកជំនាញ​អះអាងថា ការអភិរក្ស និង​ជួសជុល​នៅ​ប្រាសាទ​មួយ​នេះ គេ​ត្រូវ​គិតពី​ដើមឈើ​ដែរ ដោយ​ក្នុងនោះ​មិនត្រូវ​ប៉ះពាល់​ដល់​ដើមឈើ​ចំណាស់​ទាំង​នោះឡើយ​។ ឫស​របស់​ដើម​ស្ពង់ បាន​ជួយ​ទ្រ​គ្រឹះ​ថ្ម​ប្រាសាទ ដែល​ការពារ​ពី​ការ​ដួល​រំលំ​បាន​។​

​សូម​ទស្សនា​រូបភាព​មួយចំនួន​នៃ​ទេសភាព​ប្រាសាទតាព្រហ្ម និង​ដើមឈើ​ដែល​មិនអាច​ខ្វះ​គ្នា​បាន​។ រូបភាព​ថត​នៅ​ថ្ងៃទី​២ កុម្ភៈ ឆ្នាំ​២០១៧​។

សូម​អញ្ជើញ​ទស្សនា​៖





















































Tag:
 ​ដើម​ស្ពង់​
  ប្រាសាទតាព្រហ្ម​
© រក្សាសិទ្ធិដោយ thmeythmey.com