ជាតិ
លោកស្រី ថាក់ ឡា​នី ដែល​រង​ការប្ដឹង​ពីស​ម្ដេច ហ៊ុន សែន កំពុង​លាក់ខ្លួន​នៅ​ស៊ុយអែត​
13, Feb 2017 , 4:10 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញៈ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹងថា សមាជិក​ព្រឹទ្ធសភា​លោកស្រី ថាក់ ឡា​នី ដែល​រងបណ្តឹងរបស់សម្ដេច ពាក់ព័ន្ធ​នឹង​ការ​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពីក្រោយ​នៃ​ការស្លាប់​លោក កែម ឡី នោះ បាន​រត់គេចខ្លួន​ទៅ​ប្រទេស​ស៊ុយអែត។ សម្ដេច ហ៊ុន សែន ក៏បាន​ចំអក​ទៅ​លោកស្រី ថាក់ ឡា​នី ដែល​សម្ងំ​លាក់ខ្លួន​នៅ​ស៊ុយអែត ក្រោយពី​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​១​ឆ្នាំកន្លះ និង​បង់ប្រាក់​ត្រឹម​១០០​រៀល សងជំងឺចិត្ត​ដល់​សម្តេច ហ៊ុន សែន ផងដែរ​។



​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន កោះធំ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ នាយ​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា​៖





​លោកស្រី ថាក់ ឡា​នី សមាជិកា​ព្រឹទ្ធសភា ពី​គណបក្ស សម រង្ស៊ី ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​១​ឆ្នាំកន្លះ ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។​

​នៅ​ព្រឹក​នេះ ​មេធាវី​ការពារ​ក្តី​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្ដឹងលោក គឹម សុខ  ដែរ ទាក់ទង​នឹង​ការបកស្រាយ​នៅក្នុង​វិទ្យុ​អាស៊ីសេរី ដោយ​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​លោក កែម ឡី​។  សម្ដេច ​ទាមទារ​សំណង​ជំងឺ​ចិត្ត ៥០​ម៉ឺន​ដុល្លារ​។ ជាមួយគ្នានេះប្រធានគណបក្សប្រជាជនរូបនេះ បាន​ផ្ដាំ​លោក គឹម សុខ ថា កុំ​ឲ្យ​រត់ចោលស្រុក​ផងដែរ ព្រោះ​ពេលនេះ​សម្ដេច បាន​បញ្ជា​ឲ្យ​កងកម្លាំង​តាមឃ្លាំមើល​ហើយ​៕


Tag:
 ហ៊ុន សែន​
 ​ ថាក់ ឡា​នី
© រក្សាសិទ្ធិដោយ thmeythmey.com