ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន សម្រេច​ប្ដឹង​លោក គឹម សុខ មួយ​ករណី​ទៀត នៅ​ថ្ងៃទី​១៦​កុម្ភៈ​
15, Feb 2017 , 8:06 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ លោក គី តិច មេធាវី​ការពារ​ក្តី​សម្ដេច ហ៊ុន សែន នឹងដាក់​ពាក្យ​ប្ដឹង​លោក គឹម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ មួយ​ករណី​ថែមទៀត ទាក់ទង​នឹង​ការលើកឡើង​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃទី​១៣ កុម្ភៈ​ថា ប្រព័ន្ធ​មួយ​ក្រោម​ការគ្រប់គ្រង​នៃ​រដ្ឋាភិបាល​បច្ចុប្បន្ន ដែលមាន​ការសម្លាប់​ម​នុស្សហើយ រួចហើយ​រកមុខ​ឃាតក​មិនឃើញ​។ លោក គី តិច នឹងដាក់​ពាក្យបណ្ដឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៦ កុ​មុៈ្ភ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Fresh News​។​


 
​កាលពី​ថ្ងៃទី​១៣ កុម្ភៈ មេធាវី​ការពារ​ក្តី​ឲ្យ​សម្ដេច ហ៊ុន សែន រូបនេះ ក៏បាន​ដាក់ពាក្យ​ប្ដឹង លោក គឹម សុខ ក្រោម​ហេតុផល​ថា មួលបង្កាច់​និង ទម្លាក់ កំហុស​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នក​សម្លាប់​លោក កែម ឡី​។ ចំពោះ​បណ្ដឹង​នេះ​តុលា​ការកោះហៅ​លោក គឹម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ដើម្បី​ចូលមក​សាកសួរ​អំពី​ដំណើររឿង នៅ​ថ្ងៃទី​១៧ កម្ភៈ​៕
 

Tag:
 ​ហ៊ុន សែន​
 ​គឹម សុខ​
© រក្សាសិទ្ធិដោយ thmeythmey.com