កីឡាជាតិ
ជាតិ
លោក នេ​ត សាវឿន ដាក់​គោលការណ៍​៣​ចំណុច​ដើម្បី​អភិវឌ្ឍន៍​បាល់ទះ​សម្រាប់​ត្រៀម​ស៊ី​ហ្គេម​
17, Feb 2017 , 9:39 am        
រូបភាព
ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងកិច្ចប្រជុំពិភាក្សាជាមួយមន្ត្រីសហព័ន្ធបាល់ទះកម្ពុជានៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។ រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទះកម្ពុជា
ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងកិច្ចប្រជុំពិភាក្សាជាមួយមន្ត្រីសហព័ន្ធបាល់ទះកម្ពុជានៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។ រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទះកម្ពុជា
ដោយ:
​ដើម្បី​ជួយ​អភិវឌ្ឍន៍​កីឡាបាល់ទះ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ទាំង​បរិមាណ និង​គុណភាព សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បានដាក់​ចេញ​គោលការណ៍​៣​ចំណុច ដើម្បី​ឲ្យ​មន្ត្រី​សហព័ន្ធ​ធ្វើការ​អនុវត្ត​។



​ដើម្បី​ពង្រឹង និង​អភិវឌ្ឍន៍​សមត្ថភាព​កីឡាករ គ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល​ឲ្យ​កាន់តែ​រីកចម្រើន​ទាំង​បិ​រ​មាណ និង​គុណភាព ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣​។ ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា លោក នេ​ត សាវឿន បាន​ជំរុញ​ឲ្យ​មន្ត្រី​សហព័ន្ធ​ត្រូវខិតខំ​ប្រឹងប្រែង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក ចៅ​ក្រុម និង​អាជ្ញា​កណ្តា ជាពិសេស​ជ្រើសរើស​យុវ​ថ្នាល​ដែលមាន​សមត្ថភាព ដើម្បី​ប្រមូលផ្តុំ​ហ្វឹកហាត់​។ 

​អាស្រ័យហេតុនេះ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទះ​ឲ្យ​កាន់តែ​រីកចម្រើន លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ដាក់ចេញ​គោលការណ៍​៣​ចំណុច​ក្នុងការ​អនុវត្ត​។ គោលការណ៍​ទាំងនោះ​រួមមាន​ទី​១ ត្រូវ​បណ្តុះបណ្តាល​សមត្ថភាព​ចៅក្រម អាជ្ញាកណ្តាល​កីឡាបាល់ទះ​តាមរយៈ​ការ​បញ្ជូនទៅ​សិក្សា​នៅក្រៅ​ប្រទេស ឬ​ជួល​គ្រូ​បរទេស​មក​បណ្តុះបណ្តាល​នៅក្នុង​ស្រុក​។



​ទី​២ ត្រូវ​រៀបចំ​ការប្រកួត​ជ្រើសរើស​ជើងឯក​ដើម្បី​ចម្រាញ់​រក​កីឡាករ​ដែលមាន​សមត្ថ​ភាព ដើម្បី​ប្រមូលផ្តុំ​ជា​ក្រុម​ជម្រើសជាតិ​ឈុត​ធំ និង​ជម្រើសជាតិ​យុវជន​ថ្នាល និង​ទី​៣ ត្រូវ​ប្រមូលផ្តុំ​គ្រូបង្វឹក​ចាស់ ដើម្បី​ឲ្យ​ពួកគាត់​ផ្តល់​ប្រឹក្សា​ធ្វើយ៉ាងណា​ជម្រុញ និង​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទះ​នៅ​កម្ពុជា​ឲ្យ​រីកចម្រើន​ទាំង​បរិមាណ និង​គុណភាព​។​

​ការជំរុញ និង​ការដាក់​គោលការណ៍​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ប្រតិបត្តិ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ដើម្បី​ពិភាក្សា​ត្រៀម​រៀបចំ​មហាសន្និបាត​បូកសរុប​ការងារ​អាណត្តិ​ទី​៤ និង​បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ទី​៥(​ឆ្នាំ​២០១៧-២០២១) នៅ​ទីស្នាក់ការ NOCC កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ​៕


Tag:
 បាល់ទះ​
  នេ​ត សាវឿន​
© រក្សាសិទ្ធិដោយ thmeythmey.com