ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មនុស្ស​ដែល​គេង​មិនបាន​គ្រប់គ្រាន់ តែងតែ​ស្តែងចេញ​នូវ​អាកា​រស្រួល​យល់​ទាំងនេះ​
18, Feb 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​គេង​គឺជា​សកម្មភាព​ដ៏​សំខាន់​មួយ ​សម្រាប់​សុខភាព​មនុស្ស​ទូទៅ ព្រោះ​វា​នឹង​ផ្តល់​ពេលវេលា​ដល់​កោសិកា​ក្នុង​រាងកាយ ​ដែល​ធ្លាប់តែ​នឿយហត់ និង​ខូចខាត​ពេញ​មួយថ្ងៃ មាន​ពេលវេលា​ជួសជុល​ខ្លួនឯង​ឡើងវិញ​ សម្រាប់​បន្តសកម្មភាព​នៅ​ថ្ងៃ​ស្អែ​កទៀត​។ កាលណា​អ្នក​គេង​មិនបាន​គ្រប់គ្រាន់ វា​មិន​ខុសគ្នា​នឹងការបង្ខំ​ដល់​មនុស្ស​រាប់លាន​នាក់​ក្នុង​ខ្លួន​ ធ្វើការ​គ្មាន​ថ្ងៃ​ឈប់ ឬ​សម្រាក​មិន​គ្រប់គ្រាន់​ទេ។ ដូច្នេះផលិតផល​ដែល​វា​ធ្វើ​ ពិតជា​មិនបាន​ល្អ​ឡើយ រហូតដល់​ធ្វើ​ឲ្យ​ខ្លួន​អ្នក​ផ្ទាល់ ​ជួប​បញ្ហា​ចំពោះ​សុខភាព​យ៉ាងច្រើន​ទៀត​។​



​យ៉ាងណាមិញ ការដែល​គេង​មិនបាន​គ្រប់គ្រាន់ អ្នក​ទំនងជា​អាចមាន​បញ្ហា​សុខភាព​ជាច្រើន ​ដូចខាងក្រោម​នេះ ដែល​អាច​ឲ្យ​មនុស្ស​ជុំវិញខ្លួន​យល់ច្បាស់​ថា អ្នក​មិនបាន​គេង​គ្រប់​កាលពី​យប់មិញ​ហើយ​។​

    តែងតែ​ឃ្លាន​ជាប់​រហូត​
    ឡើង​ទម្ងន់​
    តែងតែមាន​អារម្មណ៍​ទើសចិត្ត​រហូត​
    មិនសូវមាន​ការចង​ចាំ​ល្អ​
    មាន​អារម្មណ៍​ខ្ជិលៗ ទោះបីជា​ការដើរ​ក៏​មិនបាន​ស្រួល​ដែរ​
    មិនអាច​គ្រប់គ្រង​អារម្មណ៍​ឆេវឆាវ​របស់​ខ្លូន​បាន​
    ឧស្សាហ៍​ឈឺ ឬ​មាន​ជំងឺ​ដោយសារ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com