អត្ថបទពាណិជ្ជកម្ម
Jaguar XE ជា​រថយន្ដ​ស៊ី​ដាន​ស្ព័​រ​ប្រណិត​ផ្តល់​សុ​វត្តិភាព​ខ្ពស់​លំដាប់​ផ្កាយ​៥
17, Feb 2017 , 2:42 pm        
រូបភាព
​ត្រកូល XE របស់ Jaguar ជា​ប្រភេទ​រថយន្ដ​ស៊ី​ដាន​មាន​ថាមពល​ដូច​រថយន្ត​ស្ព័​រ​ប្រណិត​ដាច់​គេ ដែល​ស័ក្តិសម​បំផុត​សម្រាប់​ការរស់នៅ​បែប​សម័យថ្មី​ក្នុងការ​ប្រើប្រាស់​រថយន្ដ​សម​ទៅនឹង​មុខតំណែង​ទាំង​នៅក្នុង​ការងារ និង​អាជីវកម្ម ព្រោះ Jaguar XE មើលទៅ​ទាន់សម័យ និង​ស៊ីវីល័យ​បំផុត​បែប​ស្ព័​រ ជាមួយនឹង​កម្លាំង​ម៉ាស៊ីន​ខ្លាំង និង​ការ​រចនា​ដ៏​ល្អឥតខ្ចោះ ទាំង​តួខ្លួន និង​បច្ចេកវិទ្យា​ទំនើប​។

​បើ​និយាយ​ពី​សុ​វត្តិភាព​វិញ រថយន្ដ Jaguar XE ត្រូវបាន​លើក​ពាន​ផ្កាយ​៥ លើ                   រថយន្ដ​ដែល​ផ្ដល់​សុ​វត្តិភាព​ខ្ពស់បំផុត​ដល់​អ្នកបើក​បរ និង​អ្នករួមដំណើរ​ជាមួយ ពី Euro NCAP កាលពី​ឆ្នាំ​២០១៥ កន្លង​។​

​រថយន្ដ Jaguar XE ត្រូវបាន​ផលិត​ដោយ​លោហៈធាតុ​អាលុយមីញ៉ូម​សុទ្ធ​រហូត​ទៅដល់ ៨០ ភាគរយ ដែល​ធ្វើ​ឲ្យ​រថយន្ដ ស្វិត មាំ និង​មាន​សុ​វត្តិភាព​ខ្ពស់​។ បើទោះបីជា Jaguar XE ជា​ប្រភេទ​រថយន្ដ​ស៊ី​ដាន​ក៏ពិតមែន ប៉ុន្ដែ​ម៉ាស៊ីន​របស់​វា ជា​ប្រភេទ​ម៉ាស៊ីនរថយន្ដ​ប្រណាំង ដែលមាន​សន្ទុះ​ខ្លាំង​បើ​ធៀប​ទៅ​រថយន្ដ​ប្រភេទ​ដូចគ្នា​ដទៃ​ផ្សេងទៀត​។​

Jaguar XE ជា​រថយន្ដ​ដែលមាន​តម្លៃ​ទាប​ជាងគេ ក្នុងចំណោម​រថយន្ដ​ម៉ាក Jaguar ទាំងអស់ ហើយ​សម្រាប់​ទីផ្សារ​កម្ពុជា ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ ៨៥,៧៥០ ដុល្លារ ឡើងទៅ​។​





​វិ​ដេ​អូ​៖



​ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណិត Jaguar និង Land Rover នៅ​មហាវិថី សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​
​សូម​ទំនាក់ទំនង​:  023 888-811 / 070 999-111 | http://www.jaguarcambodia.com
​ទំព័រ Facebook ផ្លូវការ​: Jaguar Cambodia
​ទំព័រ Instagram ផ្លូវការ​: @JaguarCambodia

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com