ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្វី​ទៅជា​គ្រួស​ក្នុង​ក្រពេញ​អា​មី​ដាស​?
18, Feb 2017 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​មុននឹង​ខ្ញុំ​និយាយ​ដល់​គ្រួស​ក្នុង​ក្រពេញ​អា​មី​ដាស​នេះ ប្រហែលជា​បងប្អូន​ឆ្ងល់​ហើយ​ថា វា​ជា​អ្វី​ឲ្យ​ពិតប្រាកដ ព្រោះ​ធ្លាប់តែ​លឺ​អំពី​គ្រួស​ក្នុង​ថង់ទឹកប្រមាត់ ឬ​គ្រួស​ក្នុង​តម្រងនោម​។ ប៉ុន្តែ​អ្វីដែល​ទំនងជា​កើតមាន​ជា​នោះ​គឺថា គ្រួស​ក្នុង​ក្រពេញ​អា​មី​ដាស ត្រូវបាន​គេ​ចែក​រំ​លែង​យ៉ាងច្រើន​តាមរយៈ​គេហទំព័រ YouTube​។​



​ធម្មតា​ក្រពេញ​អា​មី​ដាស គឺជា​ក្រពេញ​មួយ​ប្រភេទ​ដែល​ស្ថិតនៅ​សងខាង​បំពង់ក​យើង ហើយ​ការដែល​កើត​គ្រួស​ក្នុង​ក្រពេញ​នេះ ភាគច្រើន​ដោយសារតែ​ការប្រមូលផ្តុំ​នៃ​សារធាតុ​កំបោរ​ផ្សំគ្នា​នឹង​កោសិកា​ងាប់ៗ បាក់តេរី និង​ជាតិ​រំអិល​នៅ​ទីនោះ​តែម្តង​។ អាកា​រៈ​បែបនេះ​ច្រើនតែ​កើតមាន​លើ​អ្នក​ដែល​ឧស្សាហ៍​មាន​បញ្ហា​រលាក​ក្រពេញ​អា​មី​ដាស ជាពិសេស​បង្កឡើង​ដោយ​បាក់តេរី​តែម្តង​។ ពេលខ្លះ​ការ​រលា​កនៅ​ក្រពេញ​មួយ​នេះ​ធ្វើ​ឲ្យ​វា​ទៅជា​ស្វិត​ដែរ​។ ការ​ស្វិត កំទិចកំទី​ចេញពី​អាហារ បាក់តេរី និង​ជាតិ​រំអិល​ជាប់​ក្នុង​ក្រពេញ​នេះ​យូរៗ​ទៅ ទើប​ធ្វើ​ឲ្យ​វា​ក្លាយទៅជា​គ្រួស​តែម្តងទៅ​។​

​តើ​គួរ​បារម្ភ​ទេ​កាលណា​មាន​គ្រួស​បែបនេះ​?
​គ្រួស​ក្នុង​ក្រពេញ​អា​មី​ដាស​នឹងមិន​បង្ក​ជា​បញ្ហា​អ្វី​ដល់​សុខភាព​ឡើយ គ្រាន់តែ​ធ្វើ​ឲ្យ​មាន​ក្លិន​មាត់អាក្រក់​ប៉ុណ្ណោះ​។ យ៉ាងណាមិញ បើសិនជា​គ្រួស​នោះ​ធំ​ពេក វា​នឹងធ្វើ​ឲ្យ​ពិបាក​ដល់​ការ​លេប​អាហារ​។​

​តើ​គួរ​យក​វា​ចេញ​ដែរ​ទេ​?
​បើសិនជា​អ្នក​មិនមែនជា​គ្រូពេទ្យ​ទេ ការដែល​ប្រើ​វិធី​គ្រប់យ៉ាង​ដើម្បី​យក​គ្រួស​ចេញពី​ក្រពេញ​អា​មី​ដាស ច្រើនតែ​ធ្វើ​ឲ្យ​មាន​របួស​កាន់តែច្រើន​ដល់​បំពង់ក​ទៅវិញ​ទេ​។ ដូច្នេះ​អ្វីដែល​ល្អ​បំផុត​នៅពេលនេះ​គឺ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​ត្រចៀក​បំពង់ក ដើម្បី​យក​វា​ចេញ​តាមរយៈ​ឧបករណ៍​វេជ្ជសាស្ត្រ និង​ធ្វើ​ទៅតាម​ក្បួនខ្នាត​ត្រឹមត្រូវ​វិញ​។​

​មាន​មនុស្ស​មួយចំនួន​ដែល​នឹង​កើត​គ្រួស​ក្នុង​ក្រពេញ​អា​មី​ដាស​នេះ​ម្តង​ហើយ​ម្តងទៀត​។ អ្នកជំងឺ​បែបនេះ​ច្រើនតែ​ត្រូវបាន​ណែនាំ​ឲ្យ​កាត់​ក្រពេញ​នេះ​ចោល​តែម្តង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com