ពីនេះ ពីនោះ
× កំណាព្យបទព្រហ្មគីតិ
និពន្ធដោយប៉ាកកាខ្មៅ
-ចាស់ៗនៅស្រុកយើង ខ្លះទំនើងមិនទំនង
ប្រព្រឹត្តបែបខុសឆ្គង មិនខ្លាចរងភាពអាម៉ាស់។
-ខ្ញុំមិនថាទាំងអស់ ថាចោះៗតាមឃើញច្បាស់
ភ្លើនភ្លើនភ្លេចខ្លួនចាស់ ធ្វើខ្លួនណាស់ដើរដាច់យប់។
-ខ្លះផ្ទះម៉ែវាសៀង តានាំនាងទៅស៊ីស៊ុប
ក្លិបបារតាស្គាល់គ្រប់ ងងើលងប់ភ្លេចធម៌អាថ៌។
-រៀបឬកដូចក្មេងស្ទាវ ស្ទាក់ស្ទាបរាវភ្លាវភ្លេចការ
តាខ្លះអាងដុល្លារ គ្មានមេត្តាទិញក្មេងស្រី។
-ឃ្លាតកាយឆ្ងាយវត្តវ៉ា កើនតណ្ហាបាត់ខន្តី
ដូចគោឃើញស្មៅខ្ចី ចាប់ក្មេងស្រីបំពានកាយ។
-គួរគិតសារជាថ្មី មិនយឺតអីតាទាំងឡាយ
លុយសល់គួរចំណាយ ជួយដោះស្រាយរឿងសង្គម។
-ប៉ះផ្លូវប៉ូវសាលា ជួយរដ្ឋាតាមសហគមន៍
ប្រឡាយទឹកតូចធំ តាមភូមិឃុំខេត្តខ្វះខាត៕
© រក្សាសិទ្ធិដោយ thmeythmey.com