ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្វើ​ដូចម្តេច​ទើប​ដឹងថា កូន​ខ្ញុំ​គ្រប់ ខ្វះ ឬ​លើស​គីឡូ​ទៅ​?
21, Feb 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ងាយស្រួល​ណាស់ គឺ​អ្នកមើល​ទម្ងន់​កូន ប្រៀបធៀប​ជាមួយនឹង​អាយុ ដែលមាន​នៅលើ​សៀវភៅ​លឿង (​បណ្ណ​ផ្តល់​វ៉ាក់សាំង​) គឺ​ដឹង​ហើយ​។​



​យ៉ាងណាមិញ គ្រូពេទ្យ​ជំនាញ ក៏​អាច​ប្រាប់​អ្នក​ច្បាស់លាស់​បានដែរ ថា​តើ​កូន​របស់​អ្នកមាន​គីឡូ​ដែលមាន​សុខ​ភាពល្អ​ដែរឬទេ ដោយ​គិត​ទៅលើ BMI (​កម្ពស់ និង​ទម្ងន់​)​។​

BMI គឺជា​វិធី​សា​ស្យ្រ​ដ៏​ល្អ ក្នុងការ​ចង្អុលបង្ហាញ​អំពី​គីឡូ និង​កម្ពស់ សម្រាប់​មនុស្ស​គ្រប់គ្នា មិន​ថា​កូនក្មេង ឬ​មនុស្ស​ចាស់​នោះទេ​។​

​បន្ទាប់ពី​ដឹង​ច្បាស់​ហើយ អ្នក​គួរតែ​ត្រួតពិនិត្យ​លើ​ការរស់នៅ ការហាត់​ប្រាណ និង​ការ​ទទួលទាន​របស់​កូន​អ្នក​សារជាថ្មី ដើម្បី​ជួយ​ឲ្យ​គេ​មាន​ទម្ងន់​សមស្រប និង​មាន​សុខភាព​ល្អ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com