កីឡាជាតិ
ជាតិ
AFC Cup៖ បឹងកេត​អង្គរ ចាញ់​ម្ចាស់ផ្ទះ Johor Darul Ta'zim ៣-០
21, Feb 2017 , 9:31 pm        
រូបភាព
រស់ សំអឿន របស់បឹងកេត ប្រជែងយកបាល់ជាមួយ ខ្សែបម្រើ MOHD AFIQ BIN FAZAIL របស់ Johor។ ប្រភពរូបថត JOHORSouthernTigers
រស់ សំអឿន របស់បឹងកេត ប្រជែងយកបាល់ជាមួយ ខ្សែបម្រើ MOHD AFIQ BIN FAZAIL របស់ Johor។ ប្រភពរូបថត JOHORSouthernTigers
ដោយ: ថ្មីៗ
ម្ចាស់ផ្ទះ Johor Darul Ta’Zim បាន​យកឈ្នះ​បឹងកេត​អង្គរ ៣-០ នា​ការប្រកួត​ជើង​ទីមួយ​ក្នុង​ពូ​ល F នៃ​ព្រឹត្តិការណ៍ AFC Cup នៅ​កីឡដ្ឋាន Tan Sri Dato’ Haji Yunos រដ្ឋ Johor ប្រទេស​ម៉ាឡេស៊ី នា​យប់​ថ្ងៃ​អង្គារ ទី​២១ ខែកុម្ភៈ នេះ​។​



​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Grabriel Guerra រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​បើកឆាក​សម្រាប់​ម្ចាស់ផ្ទះ Johor Darul Ta’Zim នៅ​បី​នាទី​ដំបូង ហើយ​១០​នាទី​ក្រោយមក ខ្សែបម្រើ Nazmi Faiz បន្ថែម​គ្រាប់​ទី​ពីរ​។​ ឈាន​ដល់នាទី៨៩ ប្រធាន​ក្រុម Safiq Rahim បាន​តែតបញ្ចូលទី​គ្រាប់ទីបី ដែលនាំឲ្យម្ចាស់ Johor ទទួល​ជ័យជម្នះ ៣-០ ពីការ​ប្រកួត។

​បឹងកេត​អង្គរ​៖ ស៊ូ យ៉ា​ទី​, លី វ៉ា​ហេ​ទ​, សុខ សុវណ្ណ​, ទូច បញ្ច​រ៉ុង​, Hikaru Mizuno, ឃួន ឡា​បូ​រ៉ាវី (​ប្រធាន​ក្រុម​), Tomoki Muramatsu, លី មី​ហ្សា​ន​, ស៊ុន សុវណ្ណ​រិទ្ធី​, Maycon Silva Calijuri (​ឈុន សុធា​រ័ត្ន​), រស់ សំអឿន​។​

​រីឯ​ការប្រកួត​មួយគូ​ទៀត​នៅ​កីឡដ្ឋាន Rizal Memorial ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ខ្សែប្រយុទ្ធ Misagh Bahadoran បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​តង់​ទី​១ ដើម្បី​នាំ​ជ័យជម្នះ​ឲ្យ​ម្ចាស់ផ្ទះ Global FC លើ​ភ្ញៀវ​មី​យ៉ាន់​ម៉ា Magwe ១-០​។​

​នៅ​ថ្ងៃទី​៧ ខែ​មិនា បឹងកេត​អង្គរ​ក្រោម​ការដឹកនាំ​បង្វឹក​របស់​គ្រូបង្វឹក​អូស្ត្រាលី John Mcglynn ទទួល Global នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រីឯ Johor Darul Ta’zim ធ្វើដំណើរ​ទៅ​ក្រុង​យ៉ាំង​ហ្គោ​ន​ដើម្បី​ជួប​ជាមួយ Magwe នៅ​កីឡដ្ឋាន Thuwunna៕


Tag:
 AFC Cup
  បឹងកេតអង្គរ
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com