ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន សាទរ ឯកឧត្តម កឹម សុខា
02, Mar 2017 , 1:42 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ញើលិខិត​សាទរឯកឧត្តម កឹម សុខា ដែល​ត្រូវ​បាន​ជ្រើស​តាំងជាប្រធានគណបក្ស​សង្គ្រោះ​ជាតិ នា​សមាជបក្ស​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា នេះ។



តាមលិខិត​ចុះ​ថ្ងៃដដែល សម្តេច ហ៊ុន សែន បាន​សរសេរយ៉ាងខ្លីថា៖ «នៅ​ក្នុងឱកាស​ដែល​ឯកឧត្តម ត្រូវ​បាន​ជ្រើស​តាំងជា​ប្រធានគណបក្ស​សង្គ្រោះ​ជាតិ ខ្ញុំសូមជូនពរ​ឯកឧត្តម មាន​សុខភាពល្អ និង​សុភមង្គល​ក្នុងគ្រួសារ»។

នាសមាជគណបក្សសង្គ្រោះ​ជាតិ ​កាលពីព្រឹក​ថ្ងៃទី​៣ ខែ​មីនា ឯកឧត្តម កឹម សុខា ត្រូវ​បាន​ជ្រើស​តាំងជាប្រធានគណបក្ស​ជំនួស​ឯកឧត្តម សម រង្ស៊ី​ដែល​បាន​លាលែង ហើយ​លោក ប៉ុល ហំម លោក​ស្រី មួរ សុខហួ និងលោក អេង ឆៃអ៊ាង ក្លាយ​ជាអនុប្រធាន៕


Tag:
 កឹម សុខា
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com