ជាតិ
សម្ដេច ហ៊ុន សែន ព្រមាន​ទម្លាយ​សារ​ឆ្លើយឆ្លង​គ្នា​ជាមួយ​មេដឹកនាំ​បក្សប្រឆាំង​បន្ថែមទៀត
06, Mar 2017 , 10:30 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពី​ពិធី​បើក​ដា្ឋ​ន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ខ្សែ​ទី​២ កំណាត់​ទី​២ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ក្រុង​ខ្សែ​ទី កំណាត់​ទី​១ នៅ​ព្រឹក​ថ្ងៃទី​០៦ មីនា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ទទួលស្គាល់​សំឡេង​បែកធ្លាយ​សន្ទនា​គ្នា​ជាមួយ​ឯកឧត្តម កឹម សុខា ។ សម្ដេច ហ៊ុន សែន អះអាងថា សំឡេង​សន្ទនា​គ្នា​នោះ​ជា​សំឡេង​ពិត ដោយ​គ្មាន​ការកាត់ត​អ្វី​ឡើយ​។​



​ជាមួយគ្នានេះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ព្រមាន​ទម្លាយ​សារ​ឆ្លើយឆ្លង​គ្នា​ជាមួយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ថែមទៀត​ផងដែរ បើសិនជា​មិន​ព្រម​ទទួលស្គាល់​សំឡេង​នោះ​។​
​សូម​ស្ដាប់​សំឡេង​៖




​សូមបញ្ជាក់ថា សំឡេង​សន្ទនា​តាម​ខ្សែ​ទូរ​សព្ទ​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ឯកឧត្តម កឹម សុខា ដែល​ត្រូវបាន​ទម្លាយ​នៅលើបណ្ដាញហ្វេសប៊ុកមួយ​ ដោយមាន​រយៈពេល​ជាង​២០​នាទី ដែល​បាន​រៀបរាប់​ពី​សេនា​រី​យ៉ូ ក្នុងការ​ឆ្ពោះទៅ​ក្តោប​ក្តាប់​គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក កឹម សុខា និង​ការ​ច្រាន​លោក សម រង្ស៊ី ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​។ តែ​យ៉ាងណា​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ខ្លួន​មិន​យកចិត្តទុកដាក់​ចំពោះ​ការ​បែកធ្លាយ​ខ្សែអាត់​សំឡេង​រវាង​សម្ដេច ហ៊ុន សែន និង​ឯកឧត្តម កឹម សុខា នោះទេ  ព្រោះ​គណបក្ស​កំពុង​គិតពី​រឿង​ការបោះឆ្នោត​នាពេល​ខាងមុខនេះ​។​


Tag:
 ហ៊ុន សែន​
 ​ កឹម សុខា​
 ​ សម រង្ស៊ី​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com