ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កញ្ញា សឹង សុ​ផា​រី​៖ ការបង្កើន​ចំនួន​ស្ត្រី​ដែល​អសមត្ថភាព​ទៅក្នុង​ស្ថាប័ន គឺជា​ចំណុចខ្សោយ​
07, Mar 2017 , 2:37 pm        
រូបភាព
​កញ្ញា សឹង សុ​ផា​រី គឺជា​អ្នកនាំពាក្យ និង​ជា​អនុប្រធាននាយកដ្ឋាន​អាស៊ី​ប៉ាស៊ីហ្វិក នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​។ ក្នុងនាម​ស្ត្រី​វ័យក្មេង​ម្នាក់ ក្នុងចំណោម​អ្នក​បន្តវេន​ជំនាន់​ក្រោយ​របស់​កម្ពុជា ដែល​កំពុងតែ​លេខ​ធ្លោ​ក្នុង​សកម្មភាព​ការងារ​របស់ខ្លួន កញ្ញា សុ​ផា​រី មិន​គាំទ្រ​សោះឡើយ ចំពោះ​ការបង្កើន​ចំនួន​ស្ត្រី​នៅក្នុង​ស្ថាប័ន​ឲ្យ​ឃើញថា​មាន​ចំនួន​ច្រើន ប៉ុន្តែ​ស្ត្រី​ទាំងនោះ មិនមាន​សមត្ថភាព​ពេញលេញ​ក្នុងការ​បំពេញការងារ​។



​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ កញ្ញា  សឹង សុ​ផា​រី បញ្ជាក់​ដូច្នេះ​ថា ក្នុងសង្គម​ការងារ សមត្ថភាព​គឺជា​រឿ​សំខាន់​។ កញ្ញា សុ​ផា​រី  ដែល​បម្រើ​ការងារ​នៅ​ក្រសួងពាណិជ្ជកម្ម​ជិត​១០​ឆ្នាំ​មកហើយ​នោះ យល់ថា​ការបង្កើន​ចំនួន​ស្ត្រី​នៅក្នុង​ស្ថាប័ន​មួយ ដើម្បី​បង្ហាញថា​ក្នុង​ស្ថាប័ន​នោះ​មាន​ចំនួន​ស្ត្រី​ច្រើន ប៉ុន្តែ​ពួកគេ​គ្មាន​សមត្ថភាព​ពិតប្រាកដ គឺ​គ្មាន​ប្រយោជន៍​ឡើយ​។ ផ្ទុយទៅវិញ ទង្វើ​នេះ​គឺ​បង្ហាញ​ពី​ចំណុចខ្សោយ​របស់​ស្ថាន​ប័ន​ទៅវិញ​។ មិនតែប៉ុណ្ណោះ ការធ្វើ​បែបនេះ ក៏​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ​នៅក្នុង​ស្ថាប័ន​ផងដែរ​។



​អ្នកនាំពាក្យ​រូបនេះ បញ្ជាក់​ដូច្នេះ​៖«​ការដែល​គ្រាន់តែ​ដាក់​ស្ត្រី គ្រាន់តែ​បង្ហាញថា​មាន​ចំនួន​ស្ត្រី អត់​មាន​ប្រយោជន៍​ទេ​។ វា​គ្រាន់តែ​ជា​ចំណុចខ្សោយ​។ បើសិនជា​តំណែង​ណាមួយ ស្ត្រី​មាន​សមត្ថភាព​ដូច​បុរស អ៊ីចឹង ស្រី​គួរតែ​ជា​អាទិភាព​។ តែបើ​គាត់​អត់​សមត្ថភាព គាត់​ក៏​មិនគួរ​ទទួល​ដែរ​»​។​

​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង កញ្ញា ខន ចំប៉ា និង​កញ្ញា សឹង សុ​ផា​រី អ្នកនាំពាក្យ និង​ជា​អនុប្រធាននាយកដ្ឋាន​អាស៊ី​ប៉ាស៊ីហ្វិក នៃ​ក្រសួងពាណិជ្ជកម្ម ដូចតទៅ​៖






Tag:
 សឹង សុ​ផា​រី​
  ៨​មីនា​
© រក្សាសិទ្ធិដោយ thmeythmey.com