ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុខ អាន ឡើងគោរមងារ ជា «សម្តេចវិបុលបញ្ញា»
13, Mar 2017 , 7:31 pm        
រូបភាព
សម្តេច វិបុលបញ្ញា សុខ អាន
សម្តេច វិបុលបញ្ញា សុខ អាន
ដោយ: ថ្មីៗ
«សម្តេចវិបុលបញ្ញា សុខ អាន» គឺ​ជាគោរមងាររបស់ឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ត្រូវ​បាន​ព្រះករុណាព្រះមហាក្សត្រ ប្រោស​ព្រះរាជ​ទាន តាមរយៈព្រះរាជ​ក្រឹត្យ​ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧។



ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានទ្រង់យល់ថា លោក សុខ អាន ចូលរួម​ដឹកនាំ​ប្រជាជាតិ​កម្ពុជា តាម​រដ្ឋធម្មនុញ្ញឆ្នាំ​១៩៩៣ និង​កសាង​បាននូវ​សន្តិភាព​ជាតិ ឯកភាព​ជាតិ សេដ្ឋកិច្ចជាតិ និង​ការអភិវឌ្ឍន៍​គ្រប់​វិស័យ [...] ។

ព្រះមហាក្សត្រ បានទ្រង់យល់​ផង​ដែរថា លោក សុខ អាន ជាអ្នក​ដឹកនាំ​មាន​ស្វាមី​ភក្តិចំពោះ​រាជ​បល្ល័ង្គ ការពារ និងគោរពព្រះពុទ្ធ​សាសនា ការពារ​យុត្តិធម៌សង្គមដើម្បី​និរន្តរភាព​រាជានិយម៕

Tag:
 សុខ អាន
  សម្តេច
© រក្សាសិទ្ធិដោយ thmeythmey.com