ពីនេះ ពីនោះ / មិនយល់...!
តើ​ពាក្យ​«​អតិផរណា និង​បរិត្តផរណា​»​មាន​អត្ថន័យ​ខុសគ្នា​ដូចម្តេច​?
21, Mar 2017 , 7:19 am         9178
រូបភាព
ដោយ: ថ្មីៗ
​អតិផរណា (​ន​) សភាពការណ៍ ឬ​បាតុភូត​នៃ​ការឡើង​ថ្លៃ​ជាទូទៅ​របស់​ទំនិញ ឬ​សេវា​នានា និង​កើន​ចំនួន​ប្រាក់​នៅក្នុង​ការ​ចរាចរណ៍​នៅលើ​ទីផ្សារ​។  បើ​សរសេរ​ឲ្យ​ស្រួល​យល់ អតិផរណា មានន័យថា ទំនិញ ឬ​សេវា​ឡើងថ្លៃ រីឯ​ប្រាក់​ចុះថោក​។


​ឧទាហរណ៍​៖ កាល​ឆ្នាំ​២០០០ យើង​មាន​លុយ​១០០​រៀល យើង​អាច​ទិញ​បាន​បង្អែម​មួយ​ចាន​(​នៅ​ជនបទ​)​។ ប៉ុន្តែ ឆ្នាំ​២០១៧​នេះ យើង​មាន​លុយ​១០០​រៀល យើង​មិនអាច​ទិញ​បង្អែម​មួយ​ចាន​បានទេ គឺ​ទាល់​តែមាន​៥០០​រៀល ឬ​១០០០​រៀល ឬ​១៥០០​រៀល ឬ​ច្រើនជាង​នេះ ទើប​យើង​អាច​ទិញ​បង្អែម​បាន​មួយ​ចាន​។ បង្អែម​១​ចាន​ដដែល តែ​យើង​ត្រូវ​ចំណាយលុយ​កាន់តែ​ច្រើនជាង​មុន​។    

​បរិត្តផរណា (​ន​) ការដក​ចំនួន​រូបិយវត្ថុ​មួយ​ភាគ ចេញពី​ទីផ្សារ​ដែល​លើស​ចំនួន​ត្រូវការ​ចរាចរណ៍​របស់​សាច់ប្រាក់ ដើម្បី​ធ្វើ​ឲ្យ​ចំនួន​រូបិយវត្ថុ​សមាមាត្រ​និង​តម្រូវការ​ចាំបាច់​សម្រាប់​ចរាចរណ៍​៕      

​ប្រភព​៖ «​សន្ទានុក្រម​ពាក្យថ្មី​» រៀបរៀង​ដោយ​សាស្ត្រាចារ្យ ទូច គឹម​ស្រ៊ាង សមាជិក​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ      

Tag:
 អតិផរណា​
  ​បរិត្តផរណា​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង