អត្ថបទពាណិជ្ជកម្ម
វិទ្យាល័យ ជាស៊ីម សាមគ្គី ឈ្នះ​អ៊ិន​ធឺ​ណិ​ត​ឥតគិតថ្លៃ​ពី​ក្រុមហ៊ុន TODAY ISP
22, Mar 2017 , 9:13 am        
រូបភាព
​ក្រោយពី​ការបោះឆ្នោត​គាំទ្រ​ក្នុង Facebook រយៈពេល​១​សប្តាហ៍​ពេញ យើង​បាន​រកឃើញ​សាលា​ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាង គឺ វិទ្យាល័យ ជា ស៊ីម សាមគ្គី​(៣.៦៧៨Votes) នាំមុខ វិទ្យាល័យ ច្បារអំពៅ (១.៩៣៤Votes) និង​, វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី ផ្សារ​ដើមថ្កូវ (១.៦០៨Votes)​។ ដូចនេះ​ក្រុមហ៊ុន TODAY ISP នឹងធ្វើ​ការផ្តល់ជូន​អ៊ិន​ធឺ​ណិ​តដល់​វិទ្យាល័យ ជា ស៊ីម សាមគ្គី ដោយ​ឥតគិតថ្លៃ​។ ការដំឡើង​អ៊ិន​ធឺ​ណិ​ត នឹង​ធ្វើឡើង​ក្រោយពី​ក្រុមការងារ ជួប​សុំ​ការអនុញ្ញាត​ពី​លោកនាយក​។​

​ក្រុមហ៊ុន TODAY ISP បាន​ប្រឹងប្រែង​ចែករំលែក​សេវាកម្ម​អ៊ិន​ធឺ​ណិ​ត​របស់ខ្លួន ដើម្បី​ជា​ប្រយោជន៍​ដល់​សារ​ធារ​ណៈ​ជន ជាពិសេស​វិស័យ​អប់រំ​។ ទីតាំង​ដែល​បាន​ភ្ជាប់​បណ្តាញ​រួចរាល់​រួមមាន វិទ្យាល័យ ទួល​ស្វាយព្រៃ វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក វិទ្យាល័យ​ឥន្ទ្រ​ទេវី  វិទ្យាល័យ​បាក់​ទូក វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ និង សមាគម និស្សិត សិស្ស​ខេត្តក្រចេះ​។ គួរ​បញ្ជាក់ថា ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​នឹង​ប្រគល់ជូន​លោកនាយក ឬ​ថ្នាក់ដឹកនាំ ចាត់ចែង​ប្រើប្រាស់​តាម​តម្រូវការ​ជាក់ស្តែង​។ ក្រុមហ៊ុន TODAY ISP នឹង​ជួយ​សម្រួល នឹង​ផ្តល់​ការថែទាំ​ពេញលេញ ដូច​អតិថិជន​ទូទៅ​ដែរ​។

​គួរ​បញ្ជាក់ថា TODAY ISP បាន​បើក​ដំណើរការ​កាលពី​ឆ្នាំ​កន្លងទៅ​។ ក្រុមហ៊ុន​ផ្តល់ជូន​សេវា​អ៊ិន​ធឺ​ណី​ត និង VPN តាមរយៈ បណ្តាញ​អ៊ុ​ប​ទិ​ក​ក្រោម​ដី ដោយ​ផ្តោតលើ​ទីផ្សារ អាជីវកម្ម និង​សហគ្រាស​ធំៗ​។ ក្រុមហ៊ុន​បាន​ផ្តោត​គុណភាព បណ្តាញ និង​សេវា​ជំនួយ​បច្ចេកទេស​ជា​ចំបង​។ ចំពោះ​ក្រុមហ៊ុន អង្គភាព​អាជីវកម្ម​នានា ចង់​ស្វែងយល់​ពី​បច្ចេកវិទ្យា​ថ្មីៗ អាច​ទំនាក់ទំនង​ក្រុមហ៊ុន​តាមរយៈ លេខ 023 21 55 77 / 031 2222 953 ឬ គេហទំព័រ www.today.com.kh ។​

( អត្ថបទ​ពាណិជ្ជកម្ម )


Tag:
 Today Communication Co.
  Ltd
© រក្សាសិទ្ធិដោយ thmeythmey.com