សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុន​១២​ដែល​ផ្តល់​បៀវត្ស​ច្រើនជាងគេ​នៅ​បារាំង​៖ Oracle, Microsoft…
23, Mar 2017 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ចន្លោះ​ពី​ខែមីនា ឆ្នាំ​២០១៥ ដល់​ខែមីនា ឆ្នាំ​២០១៧ ក្រុមហ៊ុន​វាយតម្លៃ​សហគ្រាស Glassdoor បាន​សិក្សា​លើ​តារាង​ប្រាក់បៀវត្ស​ដែល​ខ្ពស់​ជាងគេ​នៅក្នុង​ប្រទេស​បារាំង​ទាំងមូល​។ Glassdoor បានលើកឡើង​ពី​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ចំនួន​១២ ដែល​ផ្តល់​ប្រាក់ខែ​ខ្ពស់​ជាងគេ​នៅ​បារាំង​។​



Business Insider ដែល​ដកស្រង់​របាយការណ៍​ផ្ទាល់ បង្ហាញ​ឲ្យ​ឃើញថា ក្រុមហ៊ុន​ជាច្រើន ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ក្នុងនោះ Google ជាដើម មិនមាន​ឈ្មោះ​ក្នុង​ចំណាត់ថ្នាក់​ក្រុមហ៊ុន​ដែល​ផ្តល់​បៀវត្ស​ខ្ពស់​ជាងគេ​នៅក្នុង​ប្រទេស​បារាំង​នោះឡើយ​។​

​បៀវត្ស​ប្រចាំឆ្នាំ​សម្រាប់​ក្រុមហ៊ុន​ចំនួន​១២​សម្រាប់​និយោជិត​នៅ​បារាំង ដែល Glassdoor បាន​ចាត់​ចំណាត់ថ្នាក់​រួមមាន​៖
១. ក្រុមហ៊ុន​បច្ចេកវិទ្យា Oracle បៀវត្ស​ប្រចាំឆ្នាំ ៨០ ០០០​អឺរ៉ូ (​ជាង​៨៦ ០០០​ដុល្លារ​អាមេរិក​)
២. ក្រុមហ៊ុន​បច្ចេកវិទ្យា Microsoft បៀវត្ស​ប្រចាំឆ្នាំ ៥៩ ០០០​អឺរ៉ូ (​ជាង​៦៣ ០០០​ដុល្លារ​អាមេរិក​)
៣. ក្រុមហ៊ុន​គ្រឿងសម្អាង Pierre Fabre បៀវត្ស​ប្រចាំឆ្នាំ ៥៥ ៧៧២​អឺរ៉ូ (​ជាង​៦០ ០០០​ដុល្លារ​អាមេរិក​)
៤. ក្រុមហ៊ុន​សំណង់ និង​ផលិត​សម្ភារ Saint-Gobain បៀវត្ស​ប្រចាំឆ្នាំ ៥៤ ០០០​អឺរ៉ូ (​ជាង​៥៨០០០​ដុល្លារ​អាមេរិក​)
៥. ក្រុមហ៊ុន​វិស្វកម្ម និង​ប្រឹក្សា​យោបល់ Egis Group  បៀវត្ស​ប្រចាំឆ្នាំ ៥២ ៧៦៣​អឺរ៉ូ (​ជាង​៥៦០០០​ដុល្លារ​អាមេរិក​)
៦. ក្រុមហ៊ុន​បច្ចេកវិទ្យា IBM បៀវត្ស​ប្រចាំឆ្នាំ ៥២ ១០០​អឺរ៉ូ (​ជាង​៥៦០០០​ដុល្លារ​អាមេរិក​)
៧. ក្រុមហ៊ុន​សំណង់ Vinci  បៀវត្ស​ប្រចាំឆ្នាំ ៥១ ០០០​អឺរ៉ូ (​ជាង​៥៥០០០​ដុល្លារ​អាមេរិក​)
៨. ក្រុមហ៊ុន​សេវាកម្ម​ប្រឹក្សា​យោបល់ Accenture បៀវត្ស​ប្រចាំឆ្នាំ ៥០ ២៥៤​អឺរ៉ូ (​ជាង​៥៤០០០​ដុល្លារ​អាមេរិក​)
៩. ក្រុមហ៊ុន​សំណង់ Eiffage បៀវត្ស​ប្រចាំឆ្នាំ ៥០ ២៥០​អឺរ៉ូ (​ជាង​៥៤០០០​ដុល្លារ​អាមេរិក​)
១០. ក្រុមហ៊ុន​ផលិត​យានយន្ត PSA Peugeot Citroen បៀវត្ស​ប្រចាំឆ្នាំ ៥០ ០០០​អឺរ៉ូ (​ជាង​៥៤០០០​ដុល្លារ​អាមេរិក​)
១១. ក្រុមហ៊ុន​គ្រឿងសម្អាង L’Oréal បៀវត្ស​ប្រចាំឆ្នាំ ៤៨ ០០០​អឺរ៉ូ (​ជាង​៥១០០០​ដុល្លារ​អាមេរិក​)
១២. ក្រុមហ៊ុន​ទូរគមនាគមន៍ SFR បៀវត្ស​ប្រចាំឆ្នាំ ៤៨ ០០០​អឺរ៉ូ (​ជាង​៥១០០០​ដុល្លារ​អាមេរិក​)៕


Tag:
 បៀវត្ស​
  Glassdoor
© រក្សាសិទ្ធិដោយ thmeythmey.com