ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តិចនិចងាយៗក្នុងការកំចាត់ថ្នាំសម្លាប់សត្វល្អិតលើបន្លែ និងផ្លែឈើ
× ភាគច្រើន បន្លែ និងផ្លែឈើដែលអ្នកទិញពីទីផ្សា តែងពោរពេញទៅដោយថ្នាំសម្លាប់សត្វល្អិត។ យ៉ាងណាមិញ យើងក៏មិនបានដឹងថាមានវត្តមានរបស់វាដែរ ហើយក៏បានញ៉ាំដោយមិនដឹងខ្លួនទៀត។
ដូច្នេះខ្ញុំសូមណែនាំនូវគន្លឹះងាយៗដែលអាចលាងជម្រះថ្នាំសម្លាប់សត្វល្អលើចំណីអាហារ ដើម្បីឲ្យការទទួលទានកាន់តែមានសុវត្ថិភាព ដូចជា៖
• ចូរលាងសម្អាតអាហារទាំងនោះជាមួយនឹងទឹកក្តៅឧណ្ហៗមុននឹងទទួលទាន
• ជ្រលួកត្រាំបន្លែ និងផ្លែឈើទាំងអស់ក្នុងទឹកអំបិលដែលមានអំបិលកន្លះស្លាបព្រាកាហ្វេ និងទឹកមួយចានគោមធំ
• ទឹកដែលលាងសម្អាតបន្លែ និងផ្លែឈើគួរតែលាយជាមួយទឹកខ្មេះផ្លែប៉ោមមួយស្លាបព្រាបាយផង
• ចូរចិតសម្បកចេញជានិច្ចមុននឹងទទួលទាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com