កីឡាជាតិ
ជាតិ
លោក Leonardo Vitorino៖ ប៉ះហ្សកដានី ជាកិច្ចការដ៏លំបាក ប៉ុន្តែយើងនឹងប្រឹងប្រែងដើម្បីអ្នកទាំងអស់គ្នា
23, Mar 2017 , 11:34 am        
រូបភាព
ដោយ: ថ្មីៗ
គ្រូបង្វឹក​ជម្រើស​ជាតិ​កម្ពុជា លោក Leonardo Vitorino កំពុង​ដឹកនាំកីឡាករឆ្ពោះ​ទៅ​កាន់ទីក្រុង Amman នាព្រឹក​ថ្ងៃព្រហស្បតិ៍ ដើម្បី​ត្រៀម​ជួបម្ចាស់ផ្ទះហ្សកដានី សម្រាប់​ការប្រកួតពូល C នៃវគ្គ​ជម្រុះ AFC Asian Cup ឆ្នាំ​២០១៩ ដោយក្រុមទាំងពីរ​ត្រូវប៉ះគ្នា​នៅ​ថ្ងៃទី​២៨ ខែមីនា ខាងមុខ។



នៅមុន​ចេញដំណើរ គ្រូបង្វឹក​ប្រេស៊ីល បានថ្លែងអំណរគុណ​ដល់អ្នកគាំទ្រ ជាពិសេសការផ្តល់កម្លាំង​ចិត្ត នាការ​ប្រកួតមិត្តភាពអន្តរជាតិជាមួយឥណ្ឌា កាលពីល្ងាច​ថ្ងៃទី​២២ ខែមីនា ដោយក្រុមភ្ញៀវបាន យកឈ្នះ ៣-២ ។ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក Leonardo បាននិយាយទៅ​កាន់អ្នកគាំទ្រថា ជំនួបជាមួយ​ហ្សកដានី គឺ​ជាកិច្ចការ​ដ៏លំបាកមួយ ប៉ុន្តែក្រុមរបស់​លោក​នឹង​ព្យាយាម​ធ្វើឲ្យ​បានល្អ ដើម្បីឲ្យអ្នកគាំទ្រមានមោទកភាព។

សូម​ទស្សនាការផ្សាយផ្ទាល់ពី​ហ្វេសប៊ុកសហព័ន្ធកីឡា​បាល់ទាត់កម្ពុជា ទាក់ទងនឹងការចេញដំណើរ​របស់ក្រុមជម្រើស​ជាតិ៖


Tag:
 ជម្រើសជាតិ
  Leonardo Vitorino
  AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com