កីឡាជាតិ
ជាតិ
AFF Suzuki Cup នឹង​បន្ថែម​ក្រុម​ពី​៨ ដល់​១០​ក្រុម​នៅ​ឆ្នាំ​២០១៨
23, Mar 2017 , 9:59 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​ហៅ​កាត់​ថា (AFF) បានប្រកាស​បន្ថែមចំនួន​ក្រុម ២​ក្រុម​ទៀត​រហូតដល់​១០​ក្រុម លើ​កូតា​ចាស់​ដែលមាន​ត្រឹម​៨​ក្រុម ក្នុង​ពានរង្វាន់ AFF Suzuki Cup ឆ្នាំ​២០១៨ និង​ផ្លាស់ប្តូរ​លក្ខន្តិកៈ​នៃ​ការប្រកួត​មួយចំនួន ដើម្បី​បំពេញចិត្ត​អ្នកគាំទ្រ​នៃ​ប្រទេស​នីមួយៗ​។​



​ការប្រកួត​ពានរង្វាន់ AFF Suzuki Cup ដែលជា​ការប្រកួត​ដណ្តើមពាន​ដ៏​ពេញនិយម​ជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ នឹង​បង្កើន​ចំនួន​ក្រុម​ពី​៨ ទៅ​១០​ក្រុម នៅ​ឆ្នាំ​២០១៨ ជាមួយនឹង​ការផ្លាស់ប្តូរ​ទម្រង់ការ​ប្រកួត​មួយចំនួន ខុសពី​ការប្រកួត​មុនៗ​។ នេះ​ជាការ​ប្រកាស​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​ដែល​ដកស្រង់​ដោយសារ​ព័ត៌មាន ESPN​។​



​ទម្រង់​ថ្មី​សម្រាប់​១០​ក្រុម​នេះ នឹង​ចែកចេញជា​ពីរ​ពូ​ល ដោយ​ពូ​ល​នីមួយៗ​មាន​៥​ក្រុម ហើយ​ក្រុម​នីមួយ​មាន​៤​ប្រកួត ដោយ​ពីរ​ប្រកួត​ធ្វើឡើង​ក្នុង​ដី និង​ពីរ​ប្រកួត​ទៀត​នឹងធ្វើ​នៅក្រៅ​ដី​។ រហូតដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​ត្រូវ​លេង​ដូរ​ទឹកដី​គ្នា​ទៅវិញទៅមក​ធម្មតា​។ មិនទាន់​មានការ​លម្អិត​ទាក់ទង​នឹង​រូបមន្ត​ផ្លូវការ​នោះឡើយ​។​

​ថៃ​គឺជា​ម្ចាស់​ជើងឯក​ពាន Suzuki Cup កាលពី​ឆ្នាំមុន និង​គ្រង​ជើងឯក​ពានរង្វាន់​នេះ​៥​ដង នាំមុខ​សិង្ហ​បុរី​ដែល​ធ្លាប់​ឈ្នះ​ពាន​នេះ​៤​ដង​ផងដែរ​៕


Tag:
 បាល់ទាត់​
  AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com