ពីនេះ ពីនោះ
​គប្បី​អាន ពាក្យ​ឧទ្ធរណ៍ ថា «​អ៊ុត​-​ធ​» មិនមែន «​អ៊ុត​-​ទ​» ឡើយ​
24, Mar 2017 , 7:30 am        
រូបភាព
​ភ្នំពេញ​៖ វចនានុក្រម​សម្តេច ជួន ណាត បាន​ប្រាប់​របៀប​អាន​ពាក្យ «​ឧទ្ធរណ៍​» ថា «​អ៊ុត​-​ធ​»​។ ចំណែកឯ ការអាន​ថា «​អ៊ុត​-​ទ​» វិញ គឺ​មិន​ត្រឹមត្រូវ ឡើយ​។​



​ឧទ្ធរណ៍ មានន័យថា  ការ​រើ​ឡើង​, ការសើរើ​, ការ​រើ​ធ្វើ​ជាថ្មីទៀត​។ យើង​ប្រើពាក្យ​នេះ ជា​ឈ្មោះ​សាល​តុលាការ​ទី​ពីរ ដែល​ហៅថា «​សាលាឧទ្ធរណ៍​»​។ នេះ​បើតាម​ការពន្យល់​នៅក្នុង​វចនានុក្រម​សម្តេច ជួន ណាត ដដែល​។

​សាលាឧទ្ធរណ៍ អាច​សើរើ ហើយ​ជំនុំជម្រះ​ឡើងវិញ ចំពោះ​រឿង​ក្តីណា ដែល​ភាគី​ម្ខាង មិន​សុខ​ចិត្តនឹង​ការសម្រេច​របស់​ចៅក្រម​នៃ​សាលាដំបូង​។ ឧទាហរណ៍​ថា​៖«​ខ្ញុំ មិនអាច​ទទួលយកបាន​ទេ ចំពោះ​សាលក្រម​របស់​សាលាដំបូង​។ ដូច្នេះ ខ្ញុំ សម្រេច​ឲ្យ​មេធាវី​របស់ខ្ញុំ ដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​សុំ​ជំទាស់​នឹង​សាលក្រម​របស់​សាលាដំបូង​»​។ 

​តាមរយៈ​ការបកស្រាយ​ខាងលើ ដោយ​យក​វចនានុក្រម​សម្តេច ជួន ណាត ជា​សំអាង ពលរដ្ឋ​ខ្មែរ​ទាំងអស់ គប្បី​និយាយ​ពាក្យ «​ឧទ្ធរណ៍​» ថា «​អ៊ុត​-​ធ​» មិនមែន «​អ៊ុត​-​ទ​» នោះទេ​៕





Tag:
 ​ពន្យល់​ពាក្យ​
  ឧទ្ធរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com