សង្គមជាតិ
មន្ត្រីរាជការ​៖ អ្នកធ្វើការ​រាល់ថ្ងៃ អន់ចិត្ត​នឹង​អ្នក​មិន​ទៅធ្វើ​ការ​រាល់ថ្ងៃ ហើយ​បើក​ប្រាក់ខែ​!
24, Mar 2017 , 1:48 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹង​ប្រឹង​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​កាន់តែច្រើន​ឡើងៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ប៉ុន្តែ​មន្ត្រី​ខ្លះ មិន​ជួយ​អាណិត​រាជរដ្ឋាភិបាល​ទេ បែរជា​ពួកគេ​បន្ត​បើកប្រាក់​ខែ​របស់​រដ្ឋ ហើយ​មិនសូវ​ទៅធ្វើ​ការ​ទៅវិញ​។

 
 
​ខ្ញុំបាទ​បាន​សង្កេតឃើញ​ករណីនេះ​កើតឡើង​ច្រើនណាស់​នៅតាម​ក្រសួង​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​។ ពេល​ខ្ញុំ​លឺ និង​ដឹង​រឿងនេះ ខ្ញុំ​អាណិត​រដ្ឋាភិបាល​ខ្លាំងណាស់ ព្រោះ រដ្ឋាភិបាល​ប្រឹង​រកលុយ មក​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រី តែ​មន្ត្រី​បែរជា​មិនសូវ​ធ្វើការ​ជូន​រដ្ឋ​វិញ​សោះ​។ ប្រសិនបើជា​នៅក្នុង​ក្រុមហ៊ុន​វិញ មន្ត្រី​ប្រភេទ​នេះ ត្រូវបាន​គេ​ដេញចេញ​បាត់​ហើយ​។ 
 
​នៅក្នុង​រឿងនេះ ខ្ញុំ​គិតថា រដ្ឋាភិបាល​ខាត​ច្រើនណាស់​។ ខាត​ទាំង​ប្រាក់ ខាត​ទាំង​ប្រសិទ្ធិភាព​ការងារ និង​បង្ក​ការ​ច្រណែន​គ្នា​នៅក្នុង​ក្រុមការងារ​ទៀតផង​។ ខ្ញុំ​បានលឺ​មន្ត្រី​ម្នាក់​និយាយថា​«​ខ្ញុំ​មិន​សប្បាយចិត្ត​ទេ ព្រោះ​ខ្ញុំ​មក​ធ្វើការ​រាល់ថ្ងៃ រីឯ​អ្នក​ផ្សេងទៀត មិនសូវ​មក​រាល់ថ្ងៃ​ទេ​។ មក​ឈប់ៗ​។ តែ​បើក​ប្រាក់ខែ​ដូច​គេ​ដូច​ឯង​ដែរ​»​។ 
 
​នៅក្នុង​សាច់រឿង​មន្ត្រី​ស៊ីប្រាក់ខែ ហើយ​មិន​ទៅធ្វើ​ការ​គ្រប់​ម៉ោង​នោះ ខ្ញុំ​គិតថា ប្រធាន​ស្ថាប័ន​ត្រូវតែ​ដាក់ទណ្ឌកម្ម​ឲ្យ​តឹងរ៉ឹង​ចំពោះ​បុគ្គល​គេចវេះ ព្រោះ ប្រាក់ខែ​មន្ត្រី​ឥឡូវនេះ ច្រើន​គួរសម​ដែរ​។ ប្រសិនបើ​ស្ថាប័ន​មិនអាច​ដោះស្រាយ​រឿងនេះ​បានទេ នោះ​ជម្លោះ​នឹង​កើតឡើង​រវាង​មន្ត្រី និង​មន្ត្រី ហើយ​ប្រសិទ្ធិភាព​ការងារ​នឹង​គ្មាន​ទាល់តែសោះ​។ តើ​ពេលណា​ទើប​ប្រធាន​ស្ថាប័ន​នីមួយៗ​ហ៊ាន​កាត់​សាច់​ស្អុយ​នោះ​ចោល​? 

លិខិត​មិត្ត​អ្នកអាន
​ទេព បុរី អ្នក​ភ្នំពេញ​

© រក្សាសិទ្ធិដោយ thmeythmey.com