អន្តរជាតិ
បុរស​ដែល​ប៉ុនប៉ង​បើករថយន្ត​បុក​ទម្លាយ​កន្លែង​លក់ដូរ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​ឃា​ត​កម្ម
25, Mar 2017 , 1:59 pm        
រូបភាព
ដោយ: VOA
​រដ្ឋអាជ្ញា​ប៊ែ​ល​ហ្ស៊ិ​ក បាន​ចោទប្រកាន់​បុរស​ម្នាក់​ដែល​ប៉ុនប៉ង​បើករ​ថយ​នុ្ត​ក្នុង​ល្បឿន​លឿន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បុក​ទម្លាយ​មជ្ឈមណ្ឌល​លក់ដូរ​នៅក្នុង​ក្រុង Antwerp ពីបទ​វាយប្រហារ​ភេរវកម្ម រួមមាន​ការប៉ុនប៉ង​ឃា​ត​កម្ម​ផងដែរ​។​



​ពលរដ្ឋ​ជនជាតិ​បារាំង​ម្នាក់ អាយុ​៣៩​ឆ្នាំ ដែលមាន​ឈ្មោះថា Mohamed R. បាន​រង​ការចោទប្រកាន់​ពី​ការប៉ុនប៉ង​ធ្វើ​ឃា​តុ​កម្ម​ក្នុង​របៀប​ភេរវកម្ម ជាការ​ប៉ុនប៉ង​មួយ​ដើម្បី​បុក​និង​ធ្វើ​ឲ្យ​មនុស្ស​របួស​តាមរបៀប​ភេរវកម្ម​។ នេះ​តាម​ការបញ្ជាក់​របស់​កា​រិ​យា​ល័យ​រដ្ឋអាជ្ញា​សហព័ន្ធ​កាលពី​ថ្ងៃ​សុក្រ​។​

​ប៉ូលិស​បាន​រកឃើញ​កាំបិទ​និង​កាំភ្លើង​នៅក្នុង​រថយន្ត​របស់ Mohamed​។​

​ជន​នោះ​ក៏​ស្ថិតនៅក្រោម​ឥទ្ធិពល​អ្វីមួយ​នៅពេលដែល​ជន​នោះបាន​ត្រូវ​ចាប់ខ្លួន ហើយ​មាន​សេចក្តីរាយការណ៍​ថា ជន​នោះបាន​ស្ថិតនៅក្នុង​ស្ថានភាព​មិន​អាច​និយាយ​ជាមួយ​ប៉ូលិស​បាន​រហូត​ទាល់​ថ្ងៃ​បន្ទាប់ ទោះជា​យ៉ាងណាក៏ដោយ គេ​មិន​បានដឹង​ពី​សារធាតុ​នោះ​ពិតប្រាកដ​ទេ​។​

​ប្រភព​ប៉ូលិស​បារាំង បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា​ជនសង្ស័យ​នោះ​មិនអាច​ព្យាយាម​បុក​មនុស្ស​ណា​ទេ ក៏ប៉ុន្តែ ផ្ទុយទៅវិញ បាន​បើករថយន្ត​យ៉ាង​លឿន​ដើម្បី​បញ្ចៀស​ចំណុច​ឆែកឆេរ​របស់​ប៉ូលិស ព្រោះតែ​ជន​នោះ​ត្រូវ​ថ្នាំពុល​។​

​មិនមាន​មនុស្ស​រងរបួស​នៅក្នុង​ឧបទ្ទវ​ហេតុនេះ​ទេ​។ ប៉ុន្តែ​ហេតុការណ៍​នេះ​បាន​កើតមានឡើង​មួយថ្ងៃ​បន្ទាប់ពី​រថយន្ត​មួយគ្រឿង​ដែល​បាន​បើក​ក្នុង​ល្បឿន​លឿន​ហើយ​បានសម្លាប់​មនុស្ស​នៅ​ជិត​សភា​អង់គ្លេស​នៅលើ​ស្ពាន Westminster នៃ​ទីក្រុង​ឡុង​ដ៍ ហើយក៏​មួយថ្ងៃ បន្ទាប់ពី​ខួប​នៃ​ការវាយប្រហារ​២​កន្លែង​នៅក្នុង​រដ្ឋធានី​ប្រ៊ុ​ច​សែ​ល នៃ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​ដែល​បានសម្លាប់​មនុស្ស​៣២​នាក់​កាលពី​ឆ្នាំទៅ​ផងដែរ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com