ជាតិ
ដំរីព្រៃ​១១​ក្បាល​ដែល​ធ្លាក់​រណ្តៅ​នៅ​មណ្ឌលគិរី ត្រូវបាន​ជួយសង្គ្រោះ​អស់ហើយ​
25, Mar 2017 , 4:30 pm        
រូបភាព
ដំរី១១ក្បាល​ត្រូវបាន​ជួយសង្គ្រោះ។ ប្រភពរូបថត៖ ហ្វេសប៊ុក លោក ខេន សុជាតិ
ដំរី១១ក្បាល​ត្រូវបាន​ជួយសង្គ្រោះ។ ប្រភពរូបថត៖ ហ្វេសប៊ុក លោក ខេន សុជាតិ
​ភ្នំពេញ​៖ អ្នកបច្ចេកទេស រួមទាំង​ប្រជាពលរដ្ឋ​មួយចំនួន បាន​ចំណាយពេល​ជាច្រើន​ម៉ោង ដើម្បី​ជួយ​ស្រង់​ដំរី​១១​ក្បាល ដែល​ដើរ​ធ្លាក់ចូល​ទៅក្នុង​រណ្តៅ​ជម្រៅ​៣​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទម ស្រុក​កែវ​សីមា ខេត្ត​ម​ណ្ឌ​គិរី​។ នេះ​ជាការ​បញ្ជាក់​របស់លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តមណ្ឌលគិរី​។



​លោក កែវ សុភគ៌ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ក្រោយ​ជួយសង្គ្រោះ​រួច ដំរី​ទាំងនោះ ត្រូវបាន​ដោះលែង ឲ្យ​ចូលទៅ​ក្នុងព្រៃ​វិញ​។ លោក និយាយ​ដូច្នេះ​ថា​៖«​មាន​ខាង​ឧ​ទ្យា​នុ​រក្ស និង​ខាង​មន្ទីរ​ខ្ញុំ រួមទាំង​ប្រជាពលរដ្ឋ​ខ្លះទៀត មកជួយ​។ ឥឡូវ​ហ្នឹង យើង​ជួយ​បាន​ហើយ​។ យើង​ដោះលែង​ពួកវា​ឲ្យ​ចូលទៅក្នុង​ព្រៃ​វិញ​»​។

​បើតាម​លោក កែវ សុភគ៌ រណ្តៅ​នោះ  គឺ​ស្ថិតនៅ​ក្នុងព្រៃ ដែល​ពួក​ដំរី​ទាំងនោះ រស់នៅ​។ ដំរី​ទាំងនោះ បាន​ដើរ​រកស៊ី ហើយក៏​ធ្លាក់​ទៅក្នុង​រណ្តៅ នៅ​ម៉ោង​ប្រហែល​១១​ព្រឹក នា​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៧​នេះ​៕







​ប្រភព​រូបថត​ទាំងអស់​៖ ហ្វេ​ស​ប៊ុ​ក Socheat Khen

 


Tag:
 ដំរីព្រៃ​
  មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com