ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពេទ្យ​ថត​អេកូ​ទៅ ឃើញ​ទឹកភ្លោះ​តិច តើ​គួរ​ភ័យ​ទេ​?
26, Mar 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ដូច​បងប្អូន​ធ្លាប់​ដឹង​រួចមកហើយ​ថា ទឹកភ្លោះ​គឺជា​សារធាតុ​ដែល​សំខាន់​មួយ​សម្រាប់​ការលូតលាស់​ប្រកបដោយ​សុខភាព​ល្អ​របស់​ទារក​។ យ៉ាងណាមិញ បើសិនជា ចំនួន​ទឹកភ្លោះ​ក្នុង​ស្បូន​មាន​ចំនួន​តិចពេក វា​អាច​នឹងមាន​ផលវិបាក​ច្រើន​។​



​ទារក​នឹង​លេបទឹក​ភ្លោះ​នេះ​ជា​ទៀងទាត់ និង​បញ្ចេញ​វា​ចេញ​តាមរយៈ​ទឹកនោម​។ ដូច្នេះ​ក្នុងចំណោម​ទឹក​ទាំងអស់​ក្នុង​ថង់ទឹកភ្លោះ​ជាធម្មតា​គឺ​កើនឡើង និង​ថយចុះ​ជា​រៀងរាល់ថ្ងៃ​។​

​កាលណា​ទឹកភ្លោះ​មាន​ចំនួន​តិច​ខ្លាំង គេ​ហៅ​វា​ថា Oligohydramnios​។ ដូច្នេះ​គ្រូពេទ្យ​ច្រើនតែ​រំពឹងថា កូន​ក្នុង​ផ្ទៃ​អាច​នឹង​តូច​ជាង​ធម្មតា​កាលណា​ទឹកភ្លោះ​មាន​ចំនួន​តិច​បែបនេះ​។ ទោះបីជា​យ៉ាងណាក៏ដោយ ដើម្បី​ដឹងថា​មាន​ទឹកភ្លោះ​តិច​ឬ​អត់​នោះ​គឺ ត្រូវតែ​ធ្វើ​ការថត​អេកូ​ដោយ​អ្នកជំនាញ​ខាង​រូបភាព​វេជ្ជសាស្ត្រ​។​

​ករណី​ដែល​ទឹកភ្លោះ​មាន​ចំនួន​តិច វា​អាច​នឹង​ផ្តល់​ផលវិបាក​ដូចជា​៖

​បើសិនជា​ទឹកភ្លោះ​តិច​ក្នុង​ត្រីមាស​ដំបូង និង​ការចូល​ត្រីមាស​ទី​ពីរ​ភ្លាមៗ វា​អាច​ប្រឈម​ខ្ពស់​នឹង​ការ​រលូត ឬ​កូន​ស្លាប់​ក្នុង​ផ្ទៃ​។​
​អ្នក​ប្រហែលជា​អាចមាន​ផលវិបាក​ច្រើន​ក្នុងការ​សម្រាល ដូចជា កូន​កើ​តប​ញ្ជ្រា​ស និង​មិនអាច​បង្វិល​ក្បាល​កូន​ចុះមក​ក្រោម​កើត​។​
​អាច​នឹង​ឆាប់​បែក​ទឹកភ្លោះ ហើយ​ត្រូវ​សម្រាល​មិន​គ្រប់​ខែ​ទៀត​។​
​អ្នក​អាច​នឹង​ប្រឈម​ខ្ពស់​នឹង​ការ​សម្រាលកូន​ដោយ​វះកាត់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com