ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដំបៅក្រពះ គ្រោះថ្នាក់ដល់កម្រិតណា?
× ដំបៅក្រពះ គឺជាអាការៈដែលអ្នកជំងឺឈឺ នៅតាមជញ្ជាំងក្រពះ ឬផ្នែកណាមួយនៃក្រពះ។
មូលហេតុ
១. ការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជា ឬប្រើហួសកម្រិត ដូចជាថ្នាំបំបាត់ការឈឺចាប់ និងបំបាត់ការរលាក ដូចជា aspirin, naproxen (Aleve, Anaprox, Naprosyn), ibuprofen (Motrin, Advil, Midol, and others)
២. ជាតិអាស៊ីតច្រើនពេកនៅក្នុងក្រពះ
៣. ផឹកស្រាជ្រុលខ្លាំង
៤. ជក់បារី
៥. មានជំងឺរ៉ាំរ៉ៃណាមួយ
៦. ការព្យាបាលដោយវិធ្យុសកម្ម។
អាការៈដំបៅក្រពះមួយចំនួន អាចនឹងជាដោយខ្លួន ប៉ុន្តែ អ្នកមិនគួរមើលរំលង រោគសញ្ញាព្រមានណាមួយនោះឡើយ ពីព្រោះ ប្រសិនបើអ្នកធ្វេសប្រហែស ឬមិនធ្វើការព្យាបាលបានដឹតដល់ ដំបៅក្រពះរបស់អ្នក អាចនឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរបាន។
គ្រោះថ្នាក់ទាំងនោះ មានដូចជា ៖
១. ហូរឈាមក្រពះ
២. ធ្លាយក្រពះ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com