ពីនេះ ពីនោះ
គ្រោះ​ចរាចរណ៍​ពេក​ហើយ​!
28, Mar 2017 , 10:34 am        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ សត្វ​កាងស្លាប​
​ដោយ​ប៉ាកកា​ខ្មៅ​



-​បុក​រះ រះ​បុក​ថ្លុកឈាម​ហូរ​
​ស្រែកថ្ងូរ ថ្ងូរ​ស្រែក​ជ្រែក​តាមផ្លូវ​
​យប់​ថ្ងៃ ថ្ងៃ​យប់​គ្រប់​រដូវ​
​គ្រោះ​ផ្លូវ ផ្លូវ​គ្រោះ​ហួស​នឹង​ថ្លែង​។​

-​អ្នក​គ្រោះ គ្រោះ​អ្នក​ជាក់​តាមច្បាប់​
​មាន​ស្លាប់ ស្លាប់មាន​ឃើញជាក់ស្តែង​
​ជនល្មើស ល្មើ​សជន​ធន់​មិន​ក្រែង​
​អាង​ឯង ឯង​អាង​កាង​ខ្នង​ក្រាស់​។​

-​គេច​បើក បើក​គេច​ភ្លេច​បំពាន​
​ពិត​ហ៊ាន ហ៊ាន​ពិត​មឹត​មាំ​ណាស់​
​ច្បាប់​មាន មានច្បាប់​ចាប់​ចែង​ច្បាស់​
​ធ្វើ​ណាស់ ណាស់​ធ្វើ​ពើ​មិន​ខ្វល់​។​

-​ឡាន​បើក បើកឡាន​ហ៊ាន​ហួស​ល្បឿន​
​ឡាន​លឿន លឿន​ឡាន​បាន​ប៉ះ​ដល់​
​អ្នក​ត្រូវ ត្រូវ​អ្នកធ្លាក់​លើ​ថ្នល់​
​គិតដល់ ដល់​គិត​ពិត​គ្រោះ​ណាស់​។​

-​ជួយ​គិត គិត​ជួយ​ព្រួយ​ដោះស្រាយ​
​ខ្វល់ខ្វាយ ខ្វាយខ្វល់​ដល់ពេល​ផ្លាស់​
​គ្រោះ​ផ្លូវ ផ្លូវ​គ្រោះ​ព្រោះ​ដឹង​ច្បាស់​
​កើត​ណាស់ ណាស់​កើត​ពី​បំពាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com