កីឡាអន្តរជាតិ
អន្តរជាតិ
ភ្លើង​ឆេះ​កីឡដ្ឋាន ដែល Tevez កំពុង​ប្រកប​អាជីព​
28, Mar 2017 , 3:23 pm        
រូបភាព
កីឡដ្ឋាន Hongkou របស់ក្លិប Shanghai Shenhua ពេលភ្លើងកំពុងឆេះ (រូបភាព South China Morning Post)
កីឡដ្ឋាន Hongkou របស់ក្លិប Shanghai Shenhua ពេលភ្លើងកំពុងឆេះ (រូបភាព South China Morning Post)
 
 
​កីឡដ្ឋាន​របស់​ក្លិប Shanghai Shenhua ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​សៀង​ហៃ និង​ជា​ក្លិប​ដែល Carlos Tevez កំពុង​ប្រកប​អាជីព ត្រូវបាន​ភ្លើង​ឆេះ នៅ​ព្រឹក​ថ្ងៃ ២៨ មីនា ២០១៨​នេះ​។ មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​នេះ​នៅ​មិនទាន់​ដឹង​នៅឡើយ​នោះទេ​។​


 
​បើតាម Channel News Asia​ ​មូលហេតុ​នៃ​ការឆេះ​កីឡដ្ឋាន​ដែលមាន​ឈ្មោះថា Hongkou Football Stadium នេះ គឺ​ស្ថិតក្នុង​ការស៊ើបអង្កេត​របស់​រដ្ឋាភិបាល​នៃ​ទីក្រុង​ស៊ា​ង​ហៃ​នៅឡើយ​។​
 
​ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្របខណ្ឌ​កំពូល​របស់​ចិន Chinese Super League មួយ​នេះ បាន​ចំណាយលុយ​មហាសាល​ដើម្បី​នាំយក​ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន Carlos Tevez មក​ចូលរួម​ជាមួយ​ខ្លួន​ដែលមាន​តម្លៃ​បំបែក​កំណត់ត្រា​រហូតដល់​ជាង​៩១​លាន​ដុល្លារ​អាមេរិក​។​
 
 ក្រៅពី Tevez ក្រុម Shanghai Shenhua ក៏មាន​កីឡាករ​ល្បីៗ​ដែល​ចូលរួម​ពី​ក្លិប​នៅ​តំបន់​អឺរ៉ុប ដូចជា​ខ្សែប្រយុទ្ធ​របស់​សេ​ណេ​ហ្គា​ល់ Demba Ba កីឡាករ Obafemi Martins ខ្សែបម្រើ Fredy Guarin ជាដើម​៕
 

Tag:
 ​បាល់ទាត់​
  Carlos Tevez
  Shanghai Shenhua
© រក្សាសិទ្ធិដោយ thmeythmey.com