កីឡាជាតិ
ជាតិ
អង្គរ​សង្ក្រាន្ត​៖ ស្តេច​អុក​ឆ្នាំ​ចាស់ ហូ​យ សូ​ណា ត្រូវ កែវ វ​ឌ្ឍ​នា ទម្លាក់​ក្នុង​វគ្គ​ជម្រុះ​
28, Mar 2017 , 4:52 pm        
រូបភាព
កីឡាករ កែវ វឌ្ឍនា ដែលទម្លាក់​ជើងឯកឆ្នាំចាស់ ហូយ សូណា
កីឡាករ កែវ វឌ្ឍនា ដែលទម្លាក់​ជើងឯកឆ្នាំចាស់ ហូយ សូណា
ដោយ:
​ស្តេច​អុក​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ចាស់ ហូ​យ សូ​ណា បាត់បង់​ឱកាស​ឡើងទៅ​កាន់​វគ្គ​បន្ត​ក្រោយ​ប្រកួត​ចាញ់​កីឡាករ កែវ វ​ឌ្ឍ​នា ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​៣ នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២៨ ខែមីនា ឆ្នាំ​២០១៧ នេះ នា​ការប្រកួត​នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​។​



​កីឡាករ កែវ វ​ឌ្ឍ​នា បាន​ឡើងទៅ​កាន់​វគ្គ​៥​ក្រុម​ចុងក្រោយ​សម្រាប់​ក្រុម​"​គ​" ។ កីឡាករ​ទាំង​៥​ត្រូវ​ប្រកួត​វិលជុំ​ដើម្បី​ចម្រាញ់​យក​ជើង​ខ្លាំង​២​រូប ដើម្បី​ឡើងទៅ​ប្រកួត​ក្នុងដំណាក់កាល​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប​។​

​ក្នុងការ​ប្រកួត​ជម្រុះ ជា​បន្តបន្ទាប់ ហូ​យ សូ​ណា បាន​យកឈ្នះ ប៊ូ​ម រដ្ឋា និង​ប្រាក់ ចន្ទ្រា រីឯ​កែវ វ​ឌ្ឍ​នា បាន​ទម្លាក់ ឈឹម ម៉ាក់​សែន និង លី ទី​កូ​។ ក្រោយ​ឈ្នះ ហួយ សូ​ណា អ្នក​លេងអុក កែវ វ​ឌ្ឍ​នា ស្ថិតក្នុង​ចំណោម​កីឡាករ​៥​នាក់​ចុងក្រោយ​នៅក្នុង​ក្រុម «​គ​»​ជាមួយ ម៉ី កែវ និម្មិត​, ហេង វ៉ា​រី​, សេង ពៅ និង​កាំ​ង ហេង​៕


Tag:
 អុកចត្រង្គ​
  អង្គរ​សង្ក្រាន្ត​
  ហូ​យ សូ​ណា​
  កែវ វ​ឌ្ឍ​នា
© រក្សាសិទ្ធិដោយ thmeythmey.com