ជាតិ
ពីនេះ ពីនោះ
សម្តេច ជួន ណាត ទូន្មានមនុស្សមិនចេះ តែធ្វើចេះ
× កាលពីនៅមានព្រះជន្មនៅឡើយ សម្តេចព្រះសង្ឃរាជ ជួន ណាត បណ្ឌិតអក្សរសាស្ត្រខ្មែរ តែងទូន្មានដាស់តឿនយុវជន ជាពិសេសភិក្ខុ និងសាមណេរ ដើម្បីឲ្យប្រតិបត្តិខ្លួនក្លាយជាមនុស្សល្អនៅក្នុងសង្គម។
ថ្ងៃមួយ នៅក្នុងអាស្រមមនោរម្យ ស្ថិតនៅសង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្បែរវត្តកំណើតរបស់សម្តេចព្រះសង្ឃរាជផងនោះ សម្តេច ជួន ណាត បានប្រាប់ដល់សាមណេរដែលចូលគាល់ព្រះអង្គ ឲ្យដាក់ខ្លួន កុំខ្លាចនឹងសួរអ្នកចេះ ប្រសិនបើខ្លួនមិនចេះ។
សម្តេចបញ្ជាក់យ៉ាងនេះថា៖« បើមិនចេះត្រូវសួរគេ កុំមានះយកគ្រាន់បើ»។ ជាមួយគ្នា សម្តេចបានទូន្មានបែបនេះទៀតថា៖«មានះចចេសក្រៃ អស់តម្លៃគ្មាន ចំណេញ។ បំណាច់កើតជាអង្គប្រុស កុំប្រព្រឹត្តខុសធម៌ច្បាប់»៕ © រក្សាសិទ្ធិដោយ thmeythmey.com