ជាតិ
ទស្សនា​ភូមិ​គួ​យ​និម្មិត ចន្លុះ​យក្ស ត្រក​យក្ស​នៅ «​សង្ក្រាន្ត​ថ្មី​សំបូរ​ព្រៃ​គុក​» ខេត្តកំពង់ធំ​
06, Apr 2017 , 10:31 am        
រូបភាព
​កំពង់ធំ​៖ រដ្ឋបាលខេត្ត​កំពង់ធំ សហការ​ជា​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ធំ នឹង​រៀបចំ​ព្រឹត្តិការណ៍  «​សង្ក្រាន្ត​ថ្មី សំបូរ​ព្រៃ​គុក​» រយៈពេល ៣​ថ្ងៃ ពីថ្ងៃ​ទី​១៤ ដល់ទី​១៦ ខែមេសា ឆ្នាំ​២០១៧ ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ និង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ជួបជុំ​កម្សាន្ត​សប្បាយ​ជាមួយ​របាំ ល្បែង​ប្រពៃណី និង​ពិធី​ផ្សេងៗ​។ ព្រឹត្តិការណ៍​នេះ  នឹង​រៀបចំឡើង នៅក្នុង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​សំបូរ​ព្រៃ​គុក​។



​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ថ្មី សំបូរ​ព្រៃ​គុក​» គឺ​ព្រឹត្តិការណ៍​ដែល​រៀបចំឡើង ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ និង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ជួបជុំ​កម្សាន្ត​សប្បាយ​ជាមួយ​របាំ ល្បែង​ប្រពៃណី និង​ពិធី​ផ្សេងៗ​។ ព្រឹត្តិការណ៍​នេះ មាន​ពិធី​សាសនា ការលេង​ល្បែង​ប្រជាប្រិយ  ការប្រណាំង​រទេះគោ និង​មានការ​សម្ដែង​របាំ​ប្រពៃណី របស់​បងប្អូន​ជនជាតិ​គួ​យ មាន​ចន្លុះ​យក្ស ត្រក​យក្ស និង​កម្មវិធី​ផ្សេងៗ​ទៀត​។



​គួរ​បញ្ជាក់ថា ឆ្នាំនេះ ជា​ឆ្នាំ​ទី​៣​ហើយ ដែល​រដ្ឋបាល​ខេត្តកំពង់ធំ បានរៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​។ ជាមួយគ្នានេះ ព្រឹត្តិការណ៍​នេះ មានកម្ម​វិធី​ទទួល​ទេវតា ក្រុង​ពាលី កម្មវិធី​បើក តាំង​ពិ​ព័រ​ណ៌​ផលិតផល និង​មាន​តន្ត្រី​យុវជន​ទាំងបី​ថ្ងៃ​ផងដែរ​។ ដោយឡែក នៅ​ទី​រួម​ខេត្ត ក៏មាន​សិល្បៈ​តន្ត្រីសម័យ និង​ការបាញ់​កាំ​ជ្រួញ​ទាំងបី​យប់ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមេសា ឆ្នាំ​២០១៧​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋបាលខេត្ត​កំពង់ធំ​៕









Tag:
 ចូលឆ្នាំថ្មី​
 ​ សង្ក្រាន្ត​
 ​ សង្ក្រាន្ត​ថ្មី
  សំបូរ​ព្រៃ​គុក​
© រក្សាសិទ្ធិដោយ thmeythmey.com