ជាតិ
តំណាងរាស្ត្រ​បក្សប្រឆាំង នឹងចូលរួម​ប្រជុំ​សភា​ឡើងវិញ នៅ​ថ្ងៃទី​៧ មេសា​
06, Apr 2017 , 2:36 pm        
រូបភាព
ដោយ: ថ្មីៗ

​ភ្នំពេញ​៖ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹងចូលរួម​ក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា​លើក​ទី​៨ នីតិកាល​ទី​៥ នា​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៧​។ នេះ​បើតាម​លោក ប៉ុល ហំ​ម ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​



​លោក ប៉ុល ហំ​ម បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ដូច្នេះ​ថា​៖«​យើង មិនដែល​ប្រកាសថា​មិន​ចូលប្រជុំ​ក្នុង​រដ្ឋសភា​នោះទេ​។ យើង នឹង​ទៅជា​ធម្មតា​»​។

​របៀបវារៈ​មួយចំនួន នឹងត្រូវ​ដាក់ចូល​ទៅក្នុង​កិច្ចប្រជុំ​នេះ ដើម្បី​ឲ្យ​រដ្ឋសភា អនុម័ត​។ របៀបវារៈ​ទាំងនោះ មានដូចជា ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ដល់ លោក ជា វ៉ាន់​ដេ​ត ជា​តំណាងរាស្ត្រ ជំនួស​សម្តេច សុខ អាន​, របាយការណ៍ ស្តីពី​សកម្មភាព​របស់​រដ្ឋសភា​កន្លងមក និង​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មន្ត្រីរាជការ​នៃ​ក្រុម​នីតិប្បញ្ញត្តិ ជាដើម​៕


Tag:
 CNRP
  ប្រជុំ​សភា
© រក្សាសិទ្ធិដោយ thmeythmey.com