ជាតិ
សិល្បះ
អ្នកនាង ខាត់ សុ​ឃីម ចង់ឃើញ​យុវវ័យ​ងាក​មក​ចាប់អារម្មណ៍​ចម្រៀង​ចង្វាក់​ខ្មែរ​ឡើងវិញ​
11, Apr 2017 , 1:49 pm        
រូបភាព
ដោយ:
​អ្នកនាង ខាត់ សុ​ឃីម បាន​នាំ​បងប្អូន​បង្កើត​ និង​ដៃគូ​សិល្បៈមួយចំនួន ផលិតចម្រៀង​ជា​ចង្វាក់​ប្រពៃណី​ខ្មែរ​ចំនួន ១១ បទ ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​។ តារា​ពហុ​ជំនាញ​រូបនេះ ហាក់​មិនមាន​សង្ឃឹមថា បទ​ចម្រៀង​របស់​អ្នកនាង នឹង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​ខ្មែរ​ច្រើន​នោះទេ ដោយសារតែ​យុវជន​បច្ចុប្បន្នកំពុង​តែ​ពេញនិយម​នឹង​បទ​ចំរៀង​បែប​បរទេស​។ តែ​យ៉ាងណា ហេតុផល​សំខាន់​ដែល​ជំរុញ​ទឹកចិត្ត​តារា​ជើងចាស់​រូបនេះ នៅតែ​ប្រឹង​ផលិត​ចម្រៀងបែប​ខ្មែរ​នោះ ដោយសារ​អ្នកនាង​បារម្ភ​ខ្លាច​ក្មេងជំនាន់ក្រោយ​លែង​ស្គាល់​ចម្រៀង​ចង្វាក់​បែប​ខ្មែរ​។ អ្នកនាង សុឃីម ចង់ឃើញ​ប្រជាជន​ខ្មែរ ជាពិសេស​យុវវ័យ​ងាក​មក​ចាប់អារម្មណ៍​ចម្រៀង​របស់​ខ្មែរ​ឡើងវិញ​។



​ជា​បន្ត​សូម​ស្តាប់​បទសម្ភាសន៍​រវាង​លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​អ្នកនាង ខាត់ សុ​ឃីម ខាងក្រោម​៖ 







Tag:
 ខាត់ សុ​ឃីម​
  សិល្បៈ​
  ចម្រៀង
© រក្សាសិទ្ធិដោយ thmeythmey.com