បទយកការណ៍ / បទសម្ភាសន៍
របាំ​ព្រះរាជ​ទ្រព្យ ល្ខោនខោល ចាប៉ីដងវែង​...​ទម្រង់​សិល្បៈ​ដែល​បង្ហាញខ្លួន​នៅ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​
13, Apr 2017 , 7:19 pm        
រូបភាព
 
​នេះ​ជា​ឆ្នាំ​ទី​៥​ហើយ ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បានរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។ ដូច​រាល់​ឆ្នាំ​ដែរ អង្គរ​សង្ក្រាន្ត ជា ព្រឹត្តិការណ៍​ប្រមូលផ្តុំ​ទៅដោយ​កម្មវិធី​ជាច្រើន ដែល​សុទ្ធសឹងតែ​ឆ្លុះបញ្ចាំង​ពី​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​របស់​ខ្មែរ​។​




​ទម្រង់​សិល្បៈ​ចំនួន​២ ដែល​ត្រូវបាន គឺ​ការសម្តែង​របាំ​ព្រះរាជ​ទ្រព្យ  និង​ចាប៉ីដងវែង​យក្ស  ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ជា​បេតិកភណ្ឌ​អរូបី​មនុស្សជាតិ​របស់​អង្គការ​ថ​យូណេស្កូ ក៏មាន​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​នេះដែរ​។ បន្ថែម​ពីនេះ ល្ខោនខោល ដែល​ក្រសួង​វប្បធម៌ ទើប​ស្នើ​ទៅ​អង្គការ​យូណេស្កូ ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អរូបី​មនុស្សជាតិ ក៏មាន​ការសម្តែង​ជា​ទ្រង់ទ្រាយ​ធំ​រយៈពេល​៣​ថ្ងៃ​នៅក្នុង​ព្រឹត្តិការណ៍​នេះដែរ​។ 
 
​លោក អ៊ឹង វីរៈ អ្នកនាំពាក្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការ​លើកយក​ទម្រង់​សិល្បៈ​ទាំងនេះ ទៅ​បង្ហាញ​ដល់​ភ្ញៀវទេសចរ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ពីព្រោះ​គឺជា​ឱកាស​មួយ ដ៏​ល្អ​ក្នុងការ​ផ្សព្វផ្សាយ និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​ពិភពលោក បាន​ស្គាល់ និង​យល់ដឹង​កាន់តែច្បាស់ ពីអ្វី​ដែល​ខ្មែរ​យើង​មាន ពិសេស​សម្បត្តិ​បេតិកភណ្ឌ​របស់​ខ្មែរ​។​
 
​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង កញ្ញា ខន ចំប៉ា អ្នកយកព័ត៌មាន​រប​ស់​សារព័ត៌មាន​ថ្មីៗ និង​លោកអ៊ឹង វីរៈ អ្នកនាំពាក្យ​សហភាព​សហ​ភ​ព័ន្ធ​យុវជន​កម្ពុជា ដូចតទៅ​៖

 
 





Tag:
 របាំ​ព្រះរាជ​ទ្រព្យ​
  ​ល្ខោនខោល​
 ​ ចាប៉ីដងវែង​
  ​អង្គរ​សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com