កីឡាជាតិ
ជាតិ
អ៊ុក ស្រីមុំ ឈ្នះ​មេដាយមាស​ពិភពលោក​នៅ​ទីក្រុង Ghent ប្រទេសបែលហ្ស៊ិក​
16, Apr 2017 , 11:10 pm         35345
រូបភាព
អ៊ុក​ ស្រីមុំ អបអរជ័យជម្នះ​របស់ខ្លួន។ Photographers Patrick Maton, Willy Vancolen, Charlotte Cortvriend
អ៊ុក​ ស្រីមុំ អបអរជ័យជម្នះ​របស់ខ្លួន។ Photographers Patrick Maton, Willy Vancolen, Charlotte Cortvriend
​កីឡាការិនី​ប៉េតង់ អ៊ុក ស្រីមុំ បានផ្តល់​ចំណងដៃ​ឆ្នាំ​ថ្មី​សម្រាប់​ប្រជាជាតិ​ខ្មែរ តាមរយៈ​ការដណ្តើម​បាន​មេដាយមាស​ពី​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក World Championship Petaque 2017 នៅ​ទីក្រុង Ghent ប្រទេស​បែលហ្ស៊ិក​។


​ក្នុងការ​ប្រកួត​ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៦ ខែមេសា កីឡាការិនី​អ៊ុក ស្រីមុំ បាន​ប្រកួត​លើ​វិញ្ញាសា​ឯកត្តជន​ដែលមាន​ការចូលរួម​ពី​កីឡាការិនី​ជាង៤០នាក់​មកពី​ទូទាំង​ពិភពលោក​។​ នៅវគ្គ​ជម្រុះ កម្ពុជា បានយកឈ្នះ ម៉ាដាកាស្កា ១០-៩ ឈ្នះកោះ Jersey ១៣-៧ ឈ្នះម៉ូណាកូ ៩-៨ និងឈ្នះកាណាដា ១៣-១១។

​អ៊ុក ស្រីមុំ បាន​យកឈ្នះ​កីឡាការិនី​ស៊ុយអែត Noon GEFFENBLAD ១៣-១០ នៅ​វគ្គ១៦ក្រុមចុងក្រោយ ហើយ​បំបាក់​កីឡាការិនី​អេ​ស្ប៉ា​ញ Rosario ÍNÉS LIZÓN ១៣-១០ ដដែល​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ មុននឹង​យកឈ្នះ​កីឡាការិនី​បារាំង Audrey BANDIERA ទាំង​ប​ផិត​ប​ផើយ ១៣-១២ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ អ៊ុក ស្រីមុំ បាន​យកឈ្នះ​កីឡាការិនី​ទុយ​នី​ស៊ី Mouna BEJI ក្នុង​លទ្ធផល ១៣-៧ ដើម្បី​ទទួលបាន​មេដាយមាស​ពិភពលោក និង​ជា​កីឡាការិនី​ទី​ពីរ​របស់​កម្ពុជា ដែល​ទទួល​មហា​ជោគជ័យ​ដ៏​ធំធេង​បែបនេះ​៕

Photographers Patrick Maton, Willy Vancolen, Charlotte Cortvriend


Tag:
 ប៉េតង់
  អ៊ុក ស្រីមុំ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ