កីឡាជាតិ
ជាតិ
សេន ប៊ុន​ថេ​ន និង ម៉ឺន សុភា ទទួលបាន​ខ្សែក្រវាត់ ឯ ឡៅ ចន្ទ្រា បាន​ត្រឹម​សោកស្តាយ​នៅលើ​ទឹកដី​បារាំង​
19, Apr 2017 , 9:19 am        
រូបភាព
ដោយ:
​អ្នកលេង​គុន​ខ្មែរ សេន ប៊ុន​ថេ​ន និង ម៉ឺន សុភា បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវ៉ាត់​ប្រចាំ​ព្រឹ​តិ្ត​ការណ៍ Rahu Fight នៅ​ប្រទេស​បារាំង ក្រោយ​យកឈ្នះ​គូប្រកួត​ដោយ​ពិន្ទុ​រៀងៗ​ខ្លួន​។ ចំណែក​កីឡាករ ឡៅ ចន្ទ្រា បាន​ត្រឹម​សោក​ស្តាយក្រោយ​អាជ្ញាកណ្តាល​សម្រេច​ឲ្យ​ចាញ់​គូប្រកួត​ត្រឹម​ទឹក​ទី​៣ ដោយ​វាយតម្លៃថា វាយ​ខុស​បច្ចេកទេស​។​



​អ្នកលេង​គុន​ខ្មែរ សេន ប៊ុន​ថេ​ន បាន​យកឈ្នះ​កីឡាករ​បារាំង  Vapi Kevin ដោយ​ពិន្ទុ ខណៈ​កីឡាករ ម៉ឺន សុភា ក៏បាន​យកឈ្នះ​កីឡាករ Lawson Penningto ដោយ​ពិន្ទុ​ដូចគ្នា​។ ជ័យជម្នះ​នេះ បានធ្វើ​ឲ្យ​អ្នកលេង​គុន​ខ្មែរ​ទាំង​ពីររូប ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​រៀងៗ​ខ្លួន​ប្រចាំ​ព្រឹត្តិការណ៍ Rahu Fight ដែល​រៀបចំ​នៅលើ​ទឹកដី​នៃ​ប្រទេស​បារាំង​។​



​ដោយឡែក អ្នកលេង​គុន​ខ្មែរ​មកពី​ក្លិប​កងពល​តួច​ឆ័​ត្រ​យោង​៩១១ ឡៅ ចន្ទ្រា ក្រោយ​វាយ​ខុស​បច្ចេកទេស​ត្រូវបាន​អាជ្ញាកណ្តាល​សម្រេច​ឲ្យ​ចាញ់កីឡាករ Celestion Mendes ត្រឹម​ទឹក​ទី​៣​។ ការសម្រេច​នេះ បន្ទាប់ពី​កីឡាករ ឡៅ ចន្ទ្រា ប្រើ​កែង​វាយ​លើ​គូប្រកួត​ក្រោយ​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣​បាន​បន្លឺឡើង​។ ប៉ុន្តែ ចន្ទ្រា ហាក់​មិន​ពេញចិត្ត​ចំពោះ​ការសម្រេច​របស់​អាជ្ញាក​ណ្តា​ល​នោះឡើយ ព្រោះ​ការប្រើ​កែង និង​ស្នូរ​ជួង​ក្រោយ​គ្នា​បន្តិច​តែប៉ុណ្ណោះ​។ លទ្ធផល​នេះ បានធ្វើ​ឲ្យ​អ្នកលេង​គុន​ខ្មែរ​រូបនេះ​ទទួលបាន​ត្រឹម​ពាន​លើកទឹកចិត្ត​តែប៉ុណ្ណោះ​៕     


Tag:
 សេន ប៊ុន​ថេ​ន​
  ម៉ឺន សុភា​
  ឡៅ ចន្ទ្រា​
  Ruha Fight
© រក្សាសិទ្ធិដោយ thmeythmey.com