អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន EFG គ្រោង​សម្ពោ​ធ​ភោជនីយដ្ឋាន Bar.B.Q Plaza ដ៏​មាន​ប្រជាប្រិយ​បែប​ថៃ​ចំនួន ១០​សាខា​នៅ​កម្ពុជា
19, Apr 2017 , 9:47 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖​ក្រុមហ៊ុន Express Food Group Co., Ltd. (EFG) គឺជា​ប្រតិបត្តិ​ករ​ភោជនីយដ្ឋាន​នាំមុខ​មួយ​នៅ​អាស៊ីអាគ្នេយ៍ និង​ជា​ប្រតិបត្តិ​ករ​ខ្សែសង្វាក់​ផលិត​ចំណីអាហារ​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា នឹង​រៀបចំ​បើកដាក់​ឲ្យ​ដំណើរការ​នូវ​ភោជនីយដ្ឋាន “​បា​ប៊ី ឃ្យូ ផ្លា​ហ្សា​” (Bar.B.Q Plaza) ដ៏​មាន​ប្រជាប្រិយ​បំផុត​ចំនួន ១០​សាខា​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ២០២២ ខាងមុខនេះ​។

​ភោជនីយដ្ឋាន​មួយ​ក្នុងចំណោម​១០​សាខា នឹង​បើក​សម្ពោ​ធ​នៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ក្នុង​ក្រុងភ្នំពេញ​នា ខែមិថុនា ហើយ​សាខា​មួយទៀត​ក៏​នឹងត្រូវ​បើក​នៅ​ទីប្រជុំជន​មួយទៀត ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​នៅ​ចុងឆ្នាំ​នេះដែរ​។​



​លោក Kevin Whitcraft នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន RMA Group ដែលជា​ក្រុមហ៊ុនមេ​នៃ​ក្រុមហ៊ុន EFG បាន​មានប្រសាសន៍ថា​៖ EFG មានបំណង​ពង្រីក​នូវ​កេ​រ្តិ័​ឈ្មោះ​របស់​ក្រុមហ៊ុន​តាមរយៈ​ការដាក់​ឲ្យ​ដំណើរការ​នូវ​ភោជនីយដ្ឋាន​សាច់​អាំង ដែល​កំពុង​ពេញនិយម​បំផុត​នៅក្នុង​វិស័យ​ភោ​ជនី​ដ្ឋា​ន​ដែល​ចម្អិន​អាហារ​ដោយ​ខ្លួនឯង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​បាន​មានប្រសាសន៍ថា​៖ “​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​បានទទួល​ជោគជ័យ​យ៉ាង​ធំធេង​នៅក្នុង​ប្រទេស​ថៃ និង បរទេស ហើយ​វា​នឹងធ្វើ​ឲ្យ​អតិថិជន​កម្ពុជា​ទទួល​បាន​នូវ​បទពិសោធន៍​លើ​អាហារ​បែប​បា​ប៊ី​ឃ្យូ​ដ៏​ល្អ​បំផុត​តាមរយៈ​ប្រព័ន្ធ​ចម្អិន​ដ៏​មាន​ប្រសិទ្ធិភាព​ខ្ពស់​។ ហើយ បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា គឺជា​ប្រ៊ែ​ន (​ស្លាក​យីហោរ​) ដ៏​មាន​ប្រជាប្រិយ​បំផុត​មួយ​សម្រាប់អ្នកទេសចរ​ណ៍​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ​។



​យុទ្ធសាស្ត្រ​ដ៏​សំខាន់បំផុត​របស់​ក្រុមហ៊ុន​គឺ​ផ្តល់នូវ​ផលិតផល និង​សេវា​ដែលមាន​លក្ខណៈ​ស្តង់ដារ​នៅក្នុង​ប្រទេស​ថៃ​ដល់​អតិថិជន​កម្ពុជា​។ ដើម្បី​សម្រេច​នូវ​គោលបំណង​នេះ នឹងមាន​ការប្រតិបត្តិ​តាម​យ៉ាង​យកចិត្តទុកដាក់​នូវ​សៀវភៅ​ណែនាំ​របស់​ក្រុមហ៊ុន រួមជាមួយ​ការបណ្តុះបណ្តាល​ដល់​បុគ្គលិក​នៅ​កន្លែងធ្វើការ និង​មាន​ការចុះ​ធ្វើ​អធិការកិច្ច​ទៅលើ​គុណភាព​ដោយ​ក្រុមអធិការកិច្ច​ចំណីអាហារ​របស់​ក្រុមហ៊ុន Food Passion Co.,Ltd ។ រាល់​គ្រឿងផ្សំ​ទាំងឡាយ​នឹងត្រូវ​បាន​ផ្គត់ផ្គង់​ដោយផ្ទាល់​ពី​ទីស្នាក់ការ​កណ្ដាល​នៃ​ម្ហូបអាហារ (central kitchen) របស់​ក្រុមហ៊ុន Food Passion Co.,Ltd នៅក្នុង​ប្រ​ទស​ថៃ​។ បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា នឹងមាន​វត្ត​មាននៅ​ទីតាំង​សំខាន់ៗ​ដែលជា​បេះដូង​នៃ​ទីក្រុង​របស់​ប្រទេស​កម្ពុជា ហើយនឹង​មានការ​ជួយ​គាំទ្រ​តាមរយៈ​ការចុះ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ដ៏​មាន​ប្រសិទ្ធិភាព​តាមរយៈ​យុទ្ធសាស្ត្រ “​យើង​ស្រឡាញ់​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​ប្រ៊ែ​ន​”​។​

​លោក Kevin Whitcraft ក៏មាន​ប្រសាសន៍​បន្ថែម​ថា​៖ “​ដំបូង​យើង​គ្រោង​រៀប​ថវិកា​ជាង ១៥០​លាន​បាត ដើម្បី​បើក​ដំណើរការ ភោជនីយដ្ឋាន​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​យ៉ាងហោចណាស់ ១០​សាខា​ចាប់ពី​ឆ្នាំនេះ​រហូតដល់​ឆ្នាំ ២០២២​។ ឆ្នាំនេះ យើង​មាន​ផែនការ​បើកហាង​ចំនួន​២​នៅ​ចំ​បេះដូង​នៃ​រាជធានី​ភ្នំពេញ​៖ ហាង​ទី​១​ជា​គម្រោង​ដ៏​ធំ​នៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន និង​ទី ២​បើក​នៅក្នុង​ខណ្ឌទួលគោក​”​។



​យោងតាម​កិច្ចសន្យា​អភិវឌ្ឍន៍​ក្រុមហ៊ុន EFG ជា​ក្រុមហ៊ុន​ទទួលខុសត្រូវ​ក្នុងការ​ធ្វើ​ឲ្យ​ស្លាក​យីហោ​របា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​រីកលូតលាស់​នៅក្នុង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន EFG កំពុងបើក​ប្រ៊េ​ន​(​ស្លាក​យីហោ​)​អន្តរជាតិ​ជាង ៥០​សាខា​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ចំនីអាហារ និង​ភេសជ្ជៈ​។​

​យោងតាម​សេចក្ដីថ្លែងការណ៍​របស់​លោក Kevin Whitcraft ក្នុង​ឆ្នាំ ២០១៦​នេះ វិស័យ ភោជនីយដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ទឹកប្រាក់់​ប្រហែល ៤០០​លាន​ដុល្លា​សហរដ្ឋអាមេរិក​ដោយ​មាន​ភោជនីយដ្ឋាន​ចំនួន ២.០០០ ទៅ ២.៥០០ ភោជនីយដ្ឋាន​បាន​ចុះបញ្ជី​ត្រឹមត្រូវ​។ សម្រាប់តែ​នៅ​ទីក្រុង​ភ្នំពេញ មាន​ភោជនីយដ្ឋាន​ប្រហែល ១.០០០ ភោ​ជនី​ដ្ឋា​ន​។     ការរីកចម្រើន​នូវ​វិស័យនេះ​គឺ​ដោយសារ​មាន​ក្រុមគ្រួសារ និង​ក្មេង​ជំទង់​កាន់តែ​ច្រើនឡើងៗ​បាន​ចេញទៅ​បរិភោគ​នៅ​ខាងក្រៅ​ជា​ញឹកញាប់ ដោយ​ម្នាក់ៗ​ចំណាយ​ប្រហែល ៥​ដុល្លា​សហរដ្ឋអាមេរិក​សម្រាប់​អាហារ​ថ្ងៃត្រង់ និង ១០​ដុល្លា​សហរដ្ឋអាមេរិក​សម្រាប់​អាហារ​ពេល​ល្ងា​យ ហើយ​ពួកគេ​ចេញទៅ​បរិភោគ​បែបនេះ​បី​បួន​ដង​ក្នុង​មួយខែ​។​

​នេះ​គឺជា​កិច្ចសន្យា​បើក​សាខា​លើកទីមួយ​ដែល​បានផ្តល់​ដល់​ក្រុមហ៊ុន EFG ដោយ​ក្រុមហ៊ុន Food Passion Co., Ltd ដែលជា​ប្រតិបត្តិ​ករ​ភោជនីយដ្ឋាន​ដែលមាន​ប្រ៊ែ​ន​ដ៏​ល្បីឈ្មោះ​ដូចជា “​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា (Bar.B. Q Plaza)”  “Joom Zap Hut” និង “Hot-Star” ជាដើម​។ បន្ទាប់ពី​បាន​ស្វែងរក​ដៃគូ​ដែល​អាចធ្វើ​ឲ្យ​អាជីវកម្ម​ភោជនីយដ្ឋាន​នេះ​មាន​កំណើន​ប្រកបដោយ​និរន្តរភាព និង​បន្ទាប់ពី​បាន​បង្កើត​នូវ​ប្រព័ន្ធ​គាំទ្រ​នានា​រួចមកក្រុមហ៊ុន Food Passion Co.,Ltd នឹងធ្វើ​ឲ្យ​ប្រ៊ែ​ន Bar.B.Q Plaza របស់ខ្លួន​ឲ្យ​ក្លាយទៅជា​ប្រ៊ែ​ន​ប្រចាំ​តំបន់​មួយ​នៅក្នុង​ឆ្នាំ ២០២០​។

​អ្នកស្រី  Chataya Supanpong ប្រធាន​ទំនាក់ទំនង​របស់​ក្រុមហ៊ុន Food Passion Co.,Ltd បាន​មានប្រសាសន៍ថា​៖ ”​ក្រុមហ៊ុន​របស់​អ្នកស្រី​បាន​បើក​ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​ភោជនីយដ្ឋាន​នេះ​មាន​យ៉ាងហោចណាស់ ៣០​ភោជនីយដ្ឋាន​នៅ អាស៊ី​អា​គ្នេ​ហ៍​ជាពិសេស​នៅក្នុង​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​ដោយមាន​ទឹកប្រាក់​សរុប​ចំនួន ៦០០​លាន​បាត​នៅ​ឆ្នាំ ២០២០”​។



​អ្នកស្រី Chataya មានប្រសាសន៍​បន្ថែមទៀត​ថា​៖ “​យើង​មាន​ទំនុកចិត្ត​ថា EFG អាច​ធានាបាន​នូវ​ភាពជោគជ័យ នៅក្នុង​ការបង្កើត​ប្រ៊ែ​ន Bar.B.Q Plaza នៅក្នុង​ប្រទេស​កម្ពុជា​។  EFG មាន​ជំនាញ និង​មានការ​យល់ដឹង​នៅក្នុង​វិស័យ​ភោជនីយដ្ឋាន និង​លទ្ធភាព​ក្នុងការ​ពង្រីក​សាខា​។ ក្រុមហ៊ុន​នេះ​អាច​រក្សាបាន​នូវ​ស្តង់ដារ​របស់​ក្រុមហ៊ុន​។ សំខាន់​ជាង​នេះ EFG គឺជា​អ្នកជំនាញ​ផ្នែក​ទីផ្សារ​ដោយមាន​ការយល់ដឹង​យ៉ាងច្រើន​អំពី​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​”​។​



Bar.B.Q Plaza គឺជា​ភោជនីយដ្ឋាន​បា​ប៊ី​ឃ្យូ​ដ៏​មាន​ប្រជាប្រិយ​បំផុត​មួយ​នៅក្នុង​ប្រទេស​ថៃ​ដោយមាន​សាខា​ជាង ១៣០​សាខា​នៅ​ទូទាំងប្រទេស​ថៃ និង បរទេស​។ មកដល់ពេលនេះ មាន​ភោជនីយដ្ឋាន​ចំនួន ១៩​ភោជនីយដ្ឋាន Bar.B.Q Plaza ត្រូវបាន​បើកទ្វារ​បម្រើ​អតិថិជន ក្នុងនោះ​មាន​ភោជនីយដ្ឋាន​ចំនួន ១៧​ត្រូវបាន​បើក​ដំណើរការ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង ២​ទៀត​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។ ក្រុមហ៊ុន​មាន​គម្រោង​បង្កើន​ចំនួន​សាខា​នៅឯ​បរទេស​ឲ្យ​បាន ២៣​សាខា​បន្ថែមទៀត​នៅ​ចុងឆ្នាំ ២០១៧​នេះ​ដោយ ១៨​សាខា​នៅ​ប្រទេស​ម៉ាឡេស៊ី ៣​នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង ២​នៅក្នុង​ប្រទេស​កម្ពុជា​៕   

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com