ជាតិ
លោក ពិត តាំង​សាន សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ទទួលមរណភាព​
19, Apr 2017 , 5:05 pm        
រូបភាព
លោក ពិត តាំងសាន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។ រូបភាពពីគេហទំព័រក្រុមប្រឹក្សាធម្មនុញ្ញ។
លោក ពិត តាំងសាន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។ រូបភាពពីគេហទំព័រក្រុមប្រឹក្សាធម្មនុញ្ញ។
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ពិត តាំង​សាន សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ បានទទួល​មរណភាព ក្នុង​ជន្មាយុ​៧៥​ឆ្នាំ ដោយ​រោគាពាធ នៅ​រសៀល​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧​នេះ​។ នេះ​បើតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​។



​យោងតាម​ជីវប្រវត្តិ ដែល​បង្ហោះ​នៅលើ​គេហទំព័រ​ក្រុមប្រឹក្សាធម្មនុញ្ញ (www.ccc.gov.kh) លោក ពិត តាំង​សាន ដែលមាន​ស្រុក​កំណើត​ក្នុង​ខេត្តកំពង់ធំ បានក្លាយ​ជាស​មា​ជិក​ក្រុមប្រឹក្សាធម្មនុញ្ញ តាំងពី​ឆ្នាំ​២០១៣ មក​។ លោក ជា​អតីត​នាយក​ខុទ្ទកាល័យ​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។

​លោក ពិត តាំង​សាន ក៏​ធ្លាប់ជា​អនុរដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ផងដែរ​។ លោក បានបញ្ចប់​ថ្នាក់បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ផ្នែក​នីតិសាស្ត្រ ក្នុង​ឆ្នាំ​២០០៦៕


Tag:
 ពិត តាំង​សាន​
© រក្សាសិទ្ធិដោយ thmeythmey.com