កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន៖ សម្តេច ស ខេង ព្រមធ្វើជាប្រធានសហព័ន្ធកីឡាប៊ូលប៉េតង់កម្ពុជា
× នាពិធីអបអរសាទរ កីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ ដែលបណ្តើមបានមេដាយមាសពិភពលោកពីទីក្រុង Ghent ប្រទេសបែលហ្ស៊ិក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង បានយល់ព្រមធ្វើជាប្រធានកីឡាប៊ូល-ប៉េតង់កម្ពុជា ជំនួស សម្តេច សុខ អាន ដែលបានទទួលមរណភាពកាលពីថ្មីៗកន្លងមកនេះ។
ថ្លែងនៅវិមានសន្តិភាពនារសៀលថ្ងៃទី២០ ខែមេសា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកពីអនុស្សាវរីយ៍ដែលសម្តេច សុខ អាន ប្រឹងប្រែងក្នុងការលើកវិស័យកីឡាប៊ូល-ប៉េតង់កម្ពុជា។ សម្តេច ហ៊ុន សែន ថា សម្តេច សុខ អាន ចូលចិត្តកីឡាប្រភេទនេះខ្លាំងណាស់ ហើយគាត់តែងតែរាយការណ៍លទ្ធផល ទាក់ទងនឹងកីឡានេះជូនសម្តេច៕
© រក្សាសិទ្ធិដោយ thmeythmey.com