ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
វរកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាករ ញ៉ែម បូរ៉ា ត្រូវបានតំឡើងឋានន្តរស័ក្តិជាវរសេនីយត្រី
20, Apr 2017 ,
5:39 pm
រូបភាព
×
ដោយ:
វរកីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាស និងកីឡាករ ញ៉ែម បូរ៉ា ម្ចាស់មេដាយប្រាក់ពិភពលោកដែលដណ្តើមបានពីប្រទេសបែលហ្ស៊ិក ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសតំឡើងឋានន្តរស័ក្តិពីអនុវរសេនីយឯកមកបវរសេនីយត្រី។ ការប្រកាសនេះ ធ្វើឡើងនាពិធីជួបជុំអបអរម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ នៅវិមានសន្តិភាពនៅថ្ងៃទី២០ ខែមេសា។
ដើម្បីជាការអបអរក៏ដូចជាតបស្នងដល់ការកសាងកេរិ៍ឈ្មោះជូនមាតុភូមិ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសតំឡើងឋានន្តរស័ក្តិជូនវរកីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសពិភពលោកដែលដណ្តើមបានពីទីក្រុង Ghent ប្រទេសបែលហ្ស៊ិក ពីអនុសេនីយឯកទៅជាវរសេនីយត្រី។ ជាមួយគ្នានេះ កីឡាករ ញ៉ែម បូរ៉ា ម្ចាស់មេដាយប្រាក់ពិភពលោកក៏ត្រូវបានតំឡើងឋានន្តរស័ក្តិពីអនុសេនីយឯកទៅជាវរសេនីយត្រីផងដែរ។ ចំណែកកីឡាការិនី ស្រ៊ាង សុរ៉ាឃីម ម្ចាស់មេដាយប្រាក់ទទួលបានអាហារូបករណ៍រៀនសាកលវិទ្យាល័យអាស៊ីអឺរ៉ុបរហូតចប់ថ្នាក់បរិញ្ញាបត្រ។
ក្រៅពីការតំឡើងឋានន្តរស័ក្តិម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ តាមអនុក្រិត្យរបស់ក្រសួងអប់រំ យុវជន និងកីឡាទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត១២០លានរៀល បន្ថែមលើនោះសម្តេច ហ៊ុន សែន បានឧបត្ថម្ភប្រាក់ផ្ទាល់ខ្លួនចំនួន១ម៉ឺនដុលា្លរបន្ថែម។ រីឯលោក សុខ ម៉ុង ដែលជាគ្រូបង្វឹកកីឡាការិនី អ៊ុក ស្រីមុំ តាមអនុក្រិត្យទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត១២០លានរៀល ហើយសម្តេច ហ៊ុន សែន បានឧបត្ថម្ភបន្ថែមចំនួន៣ពាន់ដុល្លារ។
ចំណែកម្ចាស់មេដាយប្រាក់ ញ៉ែម បូរ៉ា និង ស្រ៊ាង សុរ៉ាឃីម តាមអនុក្រឹត្យ ទទួលបាន៨០លានរៀល និងប្រាក់រង្វាន់លើកទឹកចិត្តពីសម្តេច ហ៊ុន សែន ម្នាក់២ពាន់ដុលា្លរ។ ចំណែក លោក អ៊ឹម ផាត ដែលជាគ្រូបង្វឹកកីឡាករ ញ៉ែម បូរ៉ា ទទួលបានប្រាក់រង្វាន់លើកទឺកចិត្ត៨០លានរៀល និងប្រាក់រង្វាន់ពីសម្តេច ហ៊ុន សែន ចំនួន២ពាន់ដុលា្លរ។
ជាមួយគ្នានេះ លោក សូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងជាប្រធានប្រតិភូដឹកនាំកីឡាករឲ្យចូលរួមប្រកួតជើងឯកពិភពលោកនៅបែលហ្ស៊ិកទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីសម្តេច ហ៊ុន សែន ចំនួន២ពាន់ដុល្លារ ខណៈលោក ហ៊ុន សាមុត អនុប្រតិភូ និងកីឡាករ សុខ ចាន់មាន ដែលមិនបានមេដាយពីព្រឹត្តិការណ៍នេះទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីសម្តេច ហ៊ុន សែន ម្នាក់១ពាន់ដុល្លារ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប៉េតង់
អ៊ុក ស្រីមុំ
ញ៉ែម បូរ៉ា
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម