ជាតិ
 ក្រសួង​ប្តូរ​កាលបរិច្ឆេទ​ប្រឡង​សិស្ស​ពូកែ​ទូទាំងប្រទេស​ទៅ​ថ្ងៃទី​២៥ មេសា​
24, Apr 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រំកិល​កាលបរិច្ឆេទ​ប្រឡង​សិស្ស​ពូកែ​ទូទាំងប្រទេស ពីថ្ងៃ​ទី​២៤ មេសា ទៅ​ថ្ងៃទី​២៥ មេសា​វិញ​។ ការ​រំកិល​កាលបរិច្ឆេទ​នេះ ដោយសារតែ​ការចាំបាច់​របស់​ក្រសួង​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​



​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​រំកិល​សម័យ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំងប្រទេស ពីថ្ងៃ​ទី​២៤ ទៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៧​វិញ​។ ការផ្លាស់ប្តូរ​កាលបរិច្ឆេទ​នេះ ដោយសារតែ​ក្រសួង​មានការ​ចាំបាច់​។ ដោយឡែក សម្រាប់​ពិធី​បើក នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៤ ខែមេសា វេលា​ម៉ោង ១៤:៣០​នាទី នៅ​វិទ្យាល័យ​ព្រះមុនីវង្ស ខេត្តបាត់ដំបង​។​

​ចំណែកឯ​ពិធី​បិទ និង​ចែក​រង្វាន់​ដល់​ជ័យលាភី​សិស្ស​ពូកែ ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា  នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​០១ ឧសភា វេលា​ម៉ោង ១៤:៣០​នាទី នៅ​វិទ្យាល័យ​ព្រះមុនីវង្ស ខេត្តបាត់ដំបង​។ ពិធី​បិទ និង​ចែក​រង្វាន់​ដល់​ជ័យលាភី​សិស្ស​ពូកែ នឹងមាន​ការចូលរួម​ពី​សំណាក់ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន​៕

© រក្សាសិទ្ធិដោយ thmeythmey.com