ជាតិ
ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព នឹងដាក់​ឲ្យ​ប្រើប្រាស់​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ​
24, Apr 2017 , 8:59 am        
រូបភាព
លោក ច័ន្ទ សំណព្វ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ។
លោក ច័ន្ទ សំណព្វ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ។
​ភ្នំពេញ​៖ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព នឹង​រៀបចំ​ពី​ធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ នៅ​ថ្ងៃទី​២៥ មេសា នា​ទីស្ដីការ​ក្រសួងបរិស្ថាន​។ កម្មវិធី​នេះ រៀបចំឡើង​ដើម្បី​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ​ជា​សៀវភៅ និង​ជា​ទម្រង់​អេ​ឡិច​ត្រូ​និ​ច​។



​ការដាក់​ឲ្យ​ប្រើប្រាស់​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​នេះ សម្រាប់​ផ្ដល់​ការងាយស្រួល​ដល់​សាធារណជន និង​អ្នកពាក់ព័ន្ធ​ដែល​កំពុងធ្វើការ​ក្នុង​វិស័យ​ប្រែប្រួល​អាកាសធាតុ​។ ជាពិសេស សម្រាប់​ជា​ជំនួយ​ដល់​ការប្រើប្រាស់​បច្ចេក​សព្ទ​ប្រកបដោយ​ភាពត្រឹមត្រូវ​។  សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ​នេះ មាន​ជា​សៀវភៅ និង​ជា​ទម្រង់​អេ​ឡិច​ត្រូ​និ​ច​។

​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ពិធី​ប្រកាស​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ​នេះ នឹងមាន​វត្តមាន លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក ច័ន្ទ សំណព្វ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​។ កម្មវិធី​នេះ នឹង​រៀបចំ​នៅ​ថ្ងៃទី​២៥ មេសា នា​ទីស្ដីការ​ក្រសួងបរិស្ថាន វេលា​ម៉ោង ២:៣០​រសៀល​៕

Tag:
 ​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com