កីឡាជាតិ
ជាតិ
អាស៊ី​អឺរ៉ុប​ស្គាល់​ជ័យជម្នះ​ជា​លើក​ទី​២ ខណៈ​ស៊ីម៉ាក់​បន្ត​មិន​ស្គាល់​ជ័យជម្នះ​
23, Apr 2017 , 11:53 am        
រូបភាព
ដោយ:
​នា​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ វគ្គ​សន្សំ​ពិន្ទុ​សប្តាហ៍​ទី​៨ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​)​កាលពី​ម្សិលមិញ ក្រុមបាល់ទាត់​អាស៊ី​អឺរ៉ុប​បាន​យកឈ្នះ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​) ២-១ ខណៈ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​(​ស៊ីម៉ាក់​)​បាន​រក្សា​លទ្ធផល​ស្មើ ០-០ ជា​វេ​ស្ទើ​ន​ភ្នំពេញ​។


  
​ក្រុមបាល់ទាត់​អាស៊ី​អឺរ៉ុប​បាន​ស្គាល់​ជ័យជម្នះ​ជា​លើក​ទី​២​ក្រោយ​ឈ្នះ​ក្រុមប៉ូលិស ២-១ ក្នុង​សប្តាហ៍​ទី​៨​នៃ​ពានរង្វាន់​ក្រម​ខណ​ញ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​កាលពី​ម្សិលមិញ ខណៈ​ជ័យជម្នះ​លើក​ទី​១​ក្រុម​នេះ​យកឈ្នះ​ក្រុម​ស៊ីម៉ាក់​ក្នុង​លទ្ធផល ៤-២ កាលពី​សប្តាហ៍​ទី​២​កន្លងទៅ​។ តែ​យ៉ាងណា ជ័យជម្នះ​នេះ​មិនបាន​ជួយ​ឲ្យ​ក្រុម​អាស៊ី​អឺរ៉ុប​រំកិល​ចំណាត់ថ្នាក់​របស់ខ្លួន​នោះឡើយ ពោល​គីប​ន្ត​ឈរ​លេខ​រៀង​ទី​១០​ដោយមាន​៦​ពិន្ទុ​។
 
​ជាមួយគ្នានេះ ជំនួប​រវាង​ក្រុម​ស៊ីម៉ាក់ និង​វេ​ស្ទើ​ន​ភ្នំពេញ ដែល​ធ្វើឡើង​មុន​ជំនួប​រវាង​ក្រុម​ទាំងពីរ​ខាងលើ​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​ដូចគ្នា គឺ​ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​ស្មើ ០-០ ក្រោយ​ចប់​៩០​នាទី​មិន​មានការ​សុ​ត​បញ្ចូល​ទី​គ្នា​។ លទ្ធផល​នេះ​អាច​បញ្ជាក់បាន​ថា រហូតមក​សប្តាហ៍​ទី​៨​នេះ ក្រុម​ស៊ីម៉ាក់​នៅតែ​បន្ត​មិន​ស្គាល់​ជ័យជម្នះ​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា ពោលគឺ​បាន​ត្រឹម​ស្មើ​៤ និង​ចាញ់​៤​តែប៉ុណ្ណោះ​៕  



Tag:
 ​បាល់ទាត់​
  ស៊ីម៉ាក់​
  អាស៊ី​អឺរ៉ុប​
  ប៉ូលិស​
  វេ​ស្ទើ​ន​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com