កីឡាអន្តរជាតិ
អន្តរជាតិ
 អ្នក​ប្រដាល់​អង់គ្លេស​ម្នាក់​សាក់​រូ​ប Pacquiao​ប្រកួត​ជាមួយ Marquez លើ​ទ្រូង​
23, Apr 2017 , 7:39 pm        
រូបភាព
​អ្នក​ប្រដាល់​របស់​ចក្រភព​អង់គ្លេស Robbie Barrett បាន​សាក់​រូប​ស្តេច​ប្រដាល់​ហ្វីលីពីន Manny Pacquiao និង​កីឡាករ​ម៉ិ​ក​ស៊ិ​ក Juan Manuel Marquez ដែល​កំពុង​ប្រកួត​លើស​ង្វៀន នៅលើ​ដើមទ្រូង​របស់ខ្លួន​តែម្តង​។​



​អ្នក​ប្រដា​ល់វ័យ​២៥​ឆ្នាំ​រូបនេះ មាន​រាងកាយ​គ្របដណ្តប់​ទៅដោយ​សាក់​ជាច្រើន​លើ​ដងខ្លួន រួមទាំង​សាក់​រូប​របស់ Pacquiao ដែល​កំពុង​ប្រកួត​ជាមួយ Marquez ផងដែរ​។ មូល​ហេតុដែល​កីឡាករ​ប្រដាល់​សញ្ជាតិ​អង់គ្លេស​រូបនេះ សាក់​រូបអ្នក​ប្រដាល់​ល្បី​ទាំងពីរ​លើ​ដើមទ្រូង គឺ​ចង់បង្ហាញ​ការគោរព និង​ការសរសើរ​ដល់​សកម្ម​ភាព​ប្រកួត​រវាង Pacquiao-Marquez នៅលើ​សង្វៀន​កន្លងមក​។​

Barrett ដែលមាន​កំណើតកើតជា​នៅក្នុង​ភូមិ Darfield ប្រទេស​អង់គ្លេស ធ្លាប់​ប្រកួត ១៧​ដង ឈ្នះ​១៤ ចាញ់​២ និង​ស្មើ​ម្តង​។ ក្រៅពី​រូបសាក់​រវាង Pacquiao-Marquez រូបគេ​ក៏បាន​សាក់​រូប​អតីត​ស្តេច​ប្រដាល់​ទម្ងន់​យក្ស Joe Louis និង Lennox Lewis ផងដែរ​។​

Pacquiao និង Marquez ធ្លាប់​ជួបគ្នា​៤​ដង​គិត​ចាប់ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១២ ដែល​ជំនួប​លើក​ទី​១ អ្នក​ទាំងពីរ​ស្មើគ្នា ហើយ​៣​ប្រកួត​ចុងក្រោយ Pacquiao ឈ្នះ​២​ប្រកួត មុននឹង​Marquez ផ្តួល Pacquiao ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៦ ក្នុង​ឆ្នាំ​២០១១៕



Tag:
 ប្រដាល់​
  Pacquiao
  Marquez
© រក្សាសិទ្ធិដោយ thmeythmey.com