កីឡាអន្តរជាតិ
អន្តរជាតិ
លោក Benitez នាំ​សារិកា​ព្រៃ Newcastle ឡើងទៅ​កាន់ Premier League វិញ​
25, Apr 2017 , 9:26 am        
រូបភាព
ដោយ: ថ្មីៗ
​គ្រូបង្វឹក​អេ​ស្ប៉ា​ញ លោក Rafael Benitez បាន​នាំ Newcastle United ឡើងទៅ​កាន់​ក្របខណ្ឌ Premier League វិញ​នា​រដូវ​កាល​ក្រោយ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ភ្ញៀវ Preston North End ៤-១ នា​ការប្រកួត​ក្របខណ្ឌ Championship សប្តាហ៍​ទី​៤៤ កាលពី​ថ្ងៃ​ចន្ទ​។​



Ayoze Perez រកបាន​២​គ្រាប់ Christian Atsu និង Matt Ritchie បន្ថែម​ម្នាក់​១​គ្រាប់​សម្រាប់​សារិកា​ព្រៃ ខណៈ Jordan Hugill រក​បង្គ្រប់កិច្ច​សម្រាប់ Preston​។ ពី​ការប្រកួត​៤៤​លើក Newcastle ទទួលបាន​៨៨​ពិន្ទុ ដែលមាន​គម្លាត​៩​ពិន្ទុ​ពី​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ Reading ។​


Newcastle ត្រូវ​ឡើងទៅ​កាន់​ក្របខណ្ឌ​កំពូល​ជាមួយ Brighton & Hov Albion ដែល​បច្ចុប្បន្នកំពុង​ឈរលើ​កំពូល​តារាង​ដោយមាន​៩២​។ ជាមួយនឹង​ការប្រកួត​៤​លើក​ទៀត​ដែល​នៅ​សេសសល់ ក្រុម​ចំណូល​ថ្មី Premier League ទាំងពីរ​ត្រូវ​ប្រជែង​គ្នា​សម្រាប់​តំណែង​ជើងឯក Championship​។​

​ក្រោម​ការដឹកនាំ​របស់​លោក Rafael Benitez តាំងពី​ខែ​មិនា ឆ្នាំ​២០១៦ មក Newcastle ឈ្នះ​៣៤​លើក​ក្នុង​ការប្រកួត​៦១​លើក​នូវ​គ្រប់​ព្រឹត្តិការណ៍​ទាំងអស់​៕


Tag:
 Newcastle
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com