ជាតិ
ពីនេះ ពីនោះ
​ពាក្យ​ថា «​តម្រិះ​, តំរិះ​, ដំរិះ​, និង ដ​ម្រិះ »​មួយណា​ទើប​ជា​ពាក្យ​ដែល​ត្រឹមត្រូវ​?
02, May 2017 , 8:10 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​ថា «​តម្រិះ​, តំរិះ​, ដំរិះ​, និង ដ​ម្រិះ » សាធារណជន អាចមាន​ការភ័ន្តច្រឡំ នៅក្នុង​ការសរសេរ ព្រោះ​មិនដឹងថា មួយណា​ទើប​ជា​ពាក្យ​ដែល​ត្រឹមត្រូវ​តាម​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​។​



​នៅក្នុង វចនានុក្រម របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​ត្រូវ​សរសេរ ថា​«​តម្រិះ​» ដែលមាន​ថ្នាក់​ពាក្យ​ជា នាម មានន័យថា សេចក្ដី​ត្រិះ សេចក្ដី​រិះគិត​។ ឧទាហរណ៍ មនុស្ស មានតម្រិះ​ល្អ គឺ​មនុស្ស​ដែលមាន​សេចក្ដី​រិះគិត​ត្រូវ​។​

​ពាក្យ​នេះ សៀម​យកទៅ​ប្រើ​ជា ដាំ​រិ ដែល​បំប្លែង​ចេញពី​ពាក្យ ត្រិ​(​អ​.​ថ​.​ទ្រិ​) ត្រិ នេះ​គឺ ត្រិះ​(​ត្រិះរិះ​) របស់​ខ្មែរ​។ ពាក្យ​ខ្មែរ យើង​ថា តម្រិះ ជា នាម មានន័យថា របស់​ត្រិះ​។ រាជសព្ទ ប្រើ​ជា​កិរិយាសព្ទ មានន័យថា ទ្រង់​ព្រះតម្រិះ គឺ​ទ្រង់មាន​ព្រះ​យោបល់​ត្រិះរិះ​, រិះរេ​( ចំណែក​សៀម​ប្រើ​ជា រ​. ស​. ដែល​និយាយថា សុង​ផ្រៈ​ដាំ​រិ គឺ​មានន័យថា ទ្រង់​ព្រះតម្រិះ​)៕


© រក្សាសិទ្ធិដោយ thmeythmey.com