ពីនេះ ពីនោះ
តើ​អ្នក​គួរ​មាន​ស្នេហា ក្នុង​វ័យ​សិក្សា​ដែរឬទេ​?
07, May 2017 , 12:04 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ មានមតិ​មួយចំនួន​យល់ថា មាន​ស្នេហា​ក្នុង​វ័យ​សិក្សា គឺ​ពិតជា​ត្រឹមត្រូវ ពីព្រោះ ស្នេហា នឹង​ជំរុញ​ឲ្យ​ការសិក្សា​ឲ្យ​កាន់តែ​ល្អប្រសើរ​។ ទន្ទឹមគ្នានេះ ក៏​មានមតិ​មួយទៀត បានលើកឡើង​ផ្ទុយ​ពី​មតិ​ខាងលើ ដោយ​អះអាងថា ស្នេហា​ក្នុង​វ័យ​សិក្សា គឺជា​គុណវិបត្តិ មិនមែនជា​គុណសម្បត្តិ​ឡើយ​។ តើ​អ្នក​គួរ​មាន​ស្នេហា​ក្នុង​វ័យ​សិក្សា​ដែរឬទេ​?  


 
«​ស្រឡាញ់​ស្រី ខ្លី​វិជ្ជា​»​។ នេះ គឺជា​ពាក្យស្លោក​មួយ​ឃ្លា ដែល​ចាស់​បុរាណ បាន​បង្កើតឡើង ដើម្បី​ដាស់តឿន​ស្មារតី​ដល់​សិស្ស​ឬ​និស្សិត ដែលជា​វ័យ​កំពុង​ស្វែងរក​ចំណេះដឹង​។ ពាក្យស្លោក​នេះ គឺ​ពិតជា​មិន​ខុស​ឡើយ​។  
 
​គុណវិបត្តិ​៨​យ៉ាង នៃ​ការ​មាន​ស្នេហា​ក្នុង​វ័យ​សិក្សា​៖

១) ខាត​ពេលវេលា​៖ ទោះ​តិច ឬ​ច្រើន អ្នកមាន​ស្នេហា គឺ​តែងតែ​ចំណាយ​ពេលវេលា​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ ដូចជា​៖ ត្រូវ​ដើរលេង​ជាមួយ​សង្សារ ដើម្បី​ផ្គាប់ចិត្ត​គ្នា​ទៅវិញទៅមក ។ 
 
២) អស់​ថវិកា ពីព្រោះ ត្រូវ​ចំណាយ​លើ​ការ​ដើរលេង​កម្សាន្ត​ជាមួយ​សង្សារ​
 
៣) រវើរវាយ អណ្តែតអណ្តូង សើច​ញញឹម​ម្នាក់ឯង​
 
៤) ខ្សោយ​ការសិក្សា ពីព្រោះ អ្នកខ្លះ យក​ស្នេហា​ជាសំខាន់ ដោយ​មិនសូវ​រវីរវល់​នឹង​ការសិក្សា​
 
៥) បោះបង់​ការសិក្សា​៖ ខ្លះ​រត់ចោល​សាលា​ដោយសារ​ស្នេហា​ជ្រុស​ហួស​
 
៦) ខូចចិត្ត ដោយសារតែ​ជម្លោះ​ជា​ញឹកញាប់​
 
៧) ប្រព្រឹត្ត​ខុស​ប្រពៃណី​៖ អ្នកខ្លះ បាន​ខូច​ខ្លួនប្រាណ នាំ​ឲ្យ​អាប់យស​ដល់​គ្រួសារ​ថែមទៀត​
 
៨) ធ្វើ​ឲ្យ​មាន​វប្ប​ដិ​សារី​អស់​មួយជីវិត 
 
​ប្រភព​៖ «​ខ្ញុំ​ឆ្លាត រូបមន្ត​រៀន​ពូកែ​» រៀបរៀង​ដោយ​ភិក្ខុ គូ សុភា សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា  

Tag:
 ស្នេហា​
 ​ ការសិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com